ទេសចរណ៍រទេះក្របីកំពុងពេញនិយមខ្លាំង ​នៅសៀមរាប !

Posted in Tours & Travel on July 24 2019 at 10:21 AM

ទេសចរណ៍

ទេសចរណ៍រទេះក្របីកំពុងពេញនិយមខ្លាំង ​នៅសៀមរាប !

 

on

 
  •  
  •  
  •  

នៅពេលដែលការភ្ជូររាស់លែងសូវត្រូវការគោក្របីនោះ អ្នកនៅខេត្តសៀមរាបបានប្រែក្លាយសត្វក្របីសម្រាប់ដឹកភ្ញៀវទេសចរជំនួសវិញ ដែលពេលនេះមានការទាក់ទាញយ៉ាងខ្លាំង នៅទឹកដីខេត្តសៀមរាប ។

a1.PNG

ហើយពេលនេះ​ក្រុមហ៊ុន​កូរ៉េ បាន​បង្កើត​រទេះក្របី សម្រាប់ ដឹក​ភ្ញៀវ​កម្សាន្ត​យ៉ាង​រីករាយ នៅ​តំបន់​ទេសចរណ៍ ​ខេត្តសៀមរាប ដែលបច្ចុប្បន្ន សេវាកម្ម​មួយ​នេះ កំពុង​ទទួល​បានការ​គាំទ្រ​ជាខ្លាំង ពី​ភ្ញៀវទេសចរ​បរទេស។ រទេះក្របី ដែល​បង្កើតឡើង ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍​កូរ៉េ ទើប​នឹងមាន​វត្តមាន​រយៈពេល ប្រមាណជាពីរឆ្នាំ នៅលើ​ទឹកដី​បារាយណ៍​នៃ​ខេត្តសៀមរាប ។ រទេះ​ក្របីនោះ ច្នៃ​ស្រដៀង​នឹង រទេះគោ​ដែរ  សម្រាប់​ទាញ​អូស​រទេះ ដែលមាន​ដំបូល​ពីលើ​ផងនោះ ។

20519_793559807359185_7706643548853296230_n.jpg

មគ្គុទេសក៍​ទេសចរណ៍​មួយរូប បាន​និយាយថា លោក​មិនបាន ស្គាល់ឈ្មោះ​ក្រុមហ៊ុន​កូរ៉េ ដែល​បង្កើត​រទេះក្របីនោះ​នៅឡើយ​ទេ តែ​លោក​បានឃើញ​មាន​សេវាកម្ម ប្លែក​នេះ ប្រមាណជាងពីរឆ្នាំ​មកហើយ ហើយ​ភ្ញៀវ​កូរ៉េ រីករាយ​នឹង​សេវាកម្ម​នេះ​ណាស់ ព្រោះ​ពួកគេ​មិនធ្លាប់​បានឃើញ​ពីមុនមក។ លោកបាន​បន្តទៀតថា ភ្ញៀវទេសចរ រីករាយ​ក្នុងការ​ជិះ​មើល​ទេសភាព​វាលស្រែ ដ៏ស្រស់​ត្រកាល នៅ​ជុំវិញ​បារាយណ៍ ។ ចំពោះ​តម្លៃ​ទស្សនា​នោះ នៅ​មិនទាន់​ដឹង ច្បាស់​នៅឡើយ​ទេ។

a4.PNG

​លោក កឹម សុវណ្ណ អនុប្រធានសមាគម​ទ្រទ្រង់​មគ្គុទ្ទេសក៍​ទេសចរណ៍​កូរ៉េ បាន​និយាយថា  តម្លៃនៃការជិះរទេះក្របីនេះវា​អាស្រ័យ​លើ​ចម្ងាយ​ដែល​ភ្ញៀវ​ជួល​ជិះ មាន​ជិះ​មើល​តាម​ភូមិ វាលស្រែ ចំការ  ឬ​អាច​មកដល់​ជិត​បរិវេណ​អង្គរ​ក៏មាន ។

c.PNG

ក្រៅពីក្រុមហ៊ុនទេសចរណ៍កូរ៉េមួយនេះ ក៏មានរទេះក្របីរបស់ប្រជាកសិករនៅក្នុង ខេត្តសៀមរាបនេះបង្កើតជាសហគមន៍ដឹកភ្ញៀទេសចរ កម្សាន្ត មើលទេសភាព ធម្មជាតិ  និង ទស្សនាតាមប្រាសាទបុរាណផងដែរ ៕

a.PNG

b.PNG

%25E1%259F%25A0%25E1%259F%25A2.jpg

%25E1%259F%25A0%25E1%259F%25A5.jpg

Comments (1)

No login
gif