អ្នកនិពន្ធ

B2B Park

Popular Blogs

មជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលដ៏ធំមួយនឹងមានវត្តមាននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិពណ៌ B2B Park

បានប្រកាសនៅ Business នៅSeptember 25 2019 at 11:43 AM
លោក ទ្បេង ឃេរី ជានាយកប្រតិបត្តិផ្នែកទីផ្សារឌីជីថល របស់ក្រុមហ៊ុន រ៉ិច មី [Riich Me Co., Ltd] ដែលទទួលបានសិទ្ធិក្នុងការគ្រប់គ្រង ទីផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិពណ៌ B2B Park បានអោយដឹងថា៖
 
ចំនួនប្រជាជនខ្មែរសរុបមានជាង១៦លាននាក់ អ្នកប្រើប្រាស់បណ្តាញសង្គមមានជាង៨លាននាក់ ចំណែកឯចំនួនស្ថិតិប្រើប្រាស់ទូរសព្ទ័ និងទូរសព្ទ័ស្មាតហ្វូនមានចំនួនរហូតដល់ជាង២៥លានគ្រឿង ទូរសព្ទ័និងឧបករណ៍អេទ្បិចត្រូនិចបានក្លាយ ជាចំណែកមួសំខាន់ក្នុងជីវភាពប្រចំាថ្ងៃ សំរាប់ការកំសាន្ត ការសិក្សារ ការទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារនិង អាជីវកម្មជាដើម។ ជាពិសេសការវិវត្តន៍របស់ស្មានហ្វូនទៅជាមធ្យោបាយរៀនសូត្របែបឌីជីថល អាជីវកម្មអនទ្បាញ និងធនាគារចល័ត ដូចជាការទូរទាត់លុយ ការផ្ញើរប្រាក់តាមទូរស័ព្ទដោយ ភា្ជប់ជាមួយកម្មវិធីវ័យឆ្លាតរបស់ស្មាតហ្វូនជាដើម។
 
 
បច្ចុប្បន្នយើងឃើញមានក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិជាច្រើនបាន កំពុងប្រកួតប្រកែងលើទីផ្សារ និងមានផលិតផល អេទ្បិចត្រូនិចដ៍សំបូរបែប ក៍ប៉ុន្តែនៅកម្ពុជាយើង នៅមិនទាន់មានមជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលនៅទ្បើយទេ ដោយមើលឃើញសក្តានុពលនិងឪកាសនេះហើយ ទើប មជ្ឈមណ្ឌពានិជ្ជកម្មនិងពិពណ៌ B2B Park បានបង្កើតមជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថល នេះទ្បើង ក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងបង្កើតអោយមានភាពងាយស្រួលសំរាប់អតិជន នៅពេលដែលគាត់នឹកឃើញដល់ តម្រូវការគ្រឿងអេទ្បិចត្រូវនិច ឬទូរសព្ទ័ដៃ គាត់នឹកឃើញដល់ មជ្ឈមណ្ឌពានិជ្ជកម្មនិងពិពណ៌ B2B Park ដែលផ្តល់នូវជំរើសច្រើនបែប ច្រើនយ៉ាង តាមតម្រូវការ ដែលមានផលិតផល គ្រឿងអេទ្បិចត្រូនិច ទូរសព្ទ័ គ្រឿងលំអរទូរស័ព្ទ ដែលប្រកបដោយគុណភាពនិងតម្លៃសមរម្យ។
 
នេះជាឳកាសមួយសម្រាប់បណ្តារក្រុមហ៊ុន ដែលមានបំណងចង់ពង្រីកសក្តារនុពល អាជីវកម្មរបស់ខ្លួន មជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលរបស់ B2B Park គឺជាជម្រើសដ៍ល្អបំផុត ទាំងតម្លៃ សេវកម្ម (ដែលតំម្លៃជួលទីតាំងចាប់៤០០ដុល្លាទ្បើង) យើងមានការជំរុញទីផ្សារនិងការផ្សាយពានិជ្ជកម្ម ដែល B2B Park ជួយបងើ្កនការផ្សព្វផ្សាយជួនដៃគូរអាជីវកម្ម ដោយមិនគិតថ្លៃបានបណ្តារ ប្រពន្ធ័ ផ្សព្វផ្សាយដូចជា៖ ស្ថានីយ៍ទូរទស្សន៍និងអង្គភាពព័ត៌មាន HM, CNC, CTN, FNTV, BTV. Khmer Times, Phnom Penh Post, DAP News, Properties Area, Commercial Cambodia, Fresh News. Riich, Justrip, Facebook, WhatApp, Instagram, Google, Youtube, LinkedIn.
មានន័យថា បណ្តារក្រុមហ៊ុនដែលបានមកតាំង ផលិតផលនៅ មជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលរបស់ B2B Park ត្រូវតែទទួលបានបង្កើនការលក់និងប្រាក់ចំណេញ ដោយមិនចាំបាច់ បារម្ភពីការចំណាយលើការផ្សព្វផ្សាយ។ ជាពិសេសទទួលបានការផ្សព្វផ្សាយ តាមរយៈ LED របស់ B2B Park ដោយឥតគិតថ្លៃពេញមួយឆ្នាំ។ 
 
 
មជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលរបស់ B2B Park សូមស្វាគមន៍បណ្តារក្រុមហ៊ុនជាតិ អន្តរជាតិ និងបងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មនិងចែកចាយ ឧបករណ៍ អាស៊ីធី និង គ្រឿងអេទ្បិចត្រូនិច ចាប់យកឳកាសដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនមក B2B Park អោយបានរូសរាន់ ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ តាមរយៈលេខទូរស័ព្ទ៖ (066)-(077)-(098)- 979-123. Email: sales@b2bpark.asia  ។
 
Our SocialNetwork
 
----- bringing new and exciting experience for leisure and business meetings.
 
 
 
ប្រភព ៖ Riich.Me

យោបល់ (0)

គ្មានការចូល
gif