អ្នកនិពន្ធ

B2B Park

Popular Blogs

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ផលិតផល​អេ​ឡិច​ត្រូ​និច​ I C T នឹង​បង្ហាញ​វត្តមាន​នៅ​ B2B​ Park​

បានប្រកាសនៅ Business នៅOctober 01 2019 at 09:40 AM
 
ភ្នំ​ពេញៈ​ នៅពេល​បច្ចុប្បន្ន​នេះ​ផលិ​ផល​ឬសម្ភារៈ​អេឡិចត្រូនិក​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅក្នុង​ការ​ជួយ​សម្រួល​ដល់​កិច្ចការ​ងារ​ប្រចាំថ្ងៃ​ ​ក៏ដូចជា​មុខ​ជំនួញ​ផ្សេង​ៗផង​ដែរ​ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព៌​ណអេ​ឡិក​ត្រូ​និក​នឹង​បង្ហាញ​វត្តមាន​នៅ​ B2B​ Park​ នា​ឆ្នាំ២០២០ខាងមុខនេះ​។
 
លោក​ ទ្បេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​របស់​ក្រុមហ៊ុន​ រ៉ិច​ មី​ (Riich​ Me​ Co​., Ltd​) ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៥​ កញ្ញា​នេះ​ថា​ នៅក្នុងចំណោម​ចំនួន​ប្រជាជន​ខ្មែរ​សរុប​មាន​ជាង១៦លាន​នាក់​ មាន​អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook​) ជាង ៨លាន​នាក់​។ ចំណែក​ចំនួន​អ្នកប្រើ​ប្រាស់​ទូរ​សព្ទ័​ និង​ទូរ​សព្ទ័​ស្មា​តហ្វូ​ន មាន​រហូតដល់​ជាង២៥លាន​គ្រឿង​។
 

លោក​បាន​បន្ត​ទៀត​ថា​ “ទូរ​សព្ទ័​ និង​ឧប​ករណ៍​អេ​ទ្បិ​ចត្រូ​និច​ បាន​ក្លាយជា​ចំណែក​ សំខាន់​មួយ​ក្នុង​ជីវ​ភា​ពប្រ​ចំា​ថ្ងៃ​ ក៏ដូចជា​ឧបករណ៍​សម្រាប់​ការ​កំសាន្ត​ ការសិក្សា​ កិច្ច​ទំនាក់ទំនង​ និង​អាជីវកម្ម​ជាដើម​”។ លោក​បន្ថែម​ថា​ “ស្មាន​ហ្វូ​ន បាន​វិវត្តន៍​របស់​ទៅជា​មធ្យោបាយ​រៀនសូត្រ​បែប​ឌីជីថល​ អាជីវ​កម្ម​អន​ទ្បាញ​ និង​ធនាគារ​ចល័ត​ ដូចជា​ការ​ទូរ​ទាត់​លុយ​ ការ​ផ្ញើ​ប្រាក់​តាម​ទូរស័ព្ទ​ ដោយ​ភ្ជាប់​ជាមួយ​កម្មវិធី​វ័យ​ឆ្លាត​របស់​ស្មា​តហ្វូ​នជាដើម​”។

លោក​ ឃេ​រី​បាន​លើកឡើង​ថា​ បច្ចុប្បន្ន​យើង​ឃើញ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ជាច្រើន​បាន​ និង​កំពុង​ប្រកួត ប្រជែង​លើ​ទីផ្សារ​ និង​មាន​ផលិតផល​ អេ​ទ្បិ​ចត្រូ​និច​ដ៏​សម្បូរ​បែប​ ក៏ប៉ុន្តែ​នៅ​កម្ពុជា​យើង​នៅ​មិនទាន់​មាន​មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​នៅ​ទ្បើយ​ទេ​ ដោយ​មើល​ឃើញ​សក្តា​នុ​ពល​ និង​ឱកាស​នេះ​ហើយ​ទើប​មជ្ឈ​មណ្ឌ​ពាណិជ្ជកម្ម​ និង​ពិ​រព័​ណ៍​ B2B​ Park​ បាន​បង្កើត​មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​នេះ​ទ្បើង​ ក្នុង​គោលបំណង​បំពេញ​តម្រូវការ​ និង​បង្កើត​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​។

លោក​បន្ត​ថា​ “នៅពេល​ដែល​ពួកគាត់​នឹកឃើញ​ដល់​ តម្រូវការ​គ្រឿង​អេ​ទ្បិ​ចត្រូ​និច​ ឬទូរ​សព្ទ័​ដៃ​ គាត់​នឹង​នឹកឃើញ​ដល់​មជ្ឈ​មណ្ឌ​ពាណិជ្ជកម្ម​ និង​ពិរព័រណ៍​ B2B​ Park​ ដែល​ផ្តល់​នូវ​ជម្រើស​ច្រើនបែប​ ច្រើនយ៉ាង​ តាម​តម្រូវការ​ ដែល​មាន​ផលិតផល​គ្រឿង​អេ​ទ្បិ​ចត្រូ​និច​ ទូរ​សព្ទ័​ គ្រឿងលម្អ​រទូរ​ស័ព្ទ​ ដែល​ប្រកបដោយ​គុណភាព​ និង​តម្លៃ​សមរម្យ​”។

នេះ​ជា​ឱកាស​មួយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ ដែល​មានបំណង​ចង់​ពង្រីក​សក្តា​រនុ​ពល​ អាជីវកម្ម​របស់​ខ្លួន​ មជ្ឈមណ្ឌល​អាយ​ស៊ី​ធី​ និង​ឌីជីថល​របស់​ B2B​ Park​ គឺជា​ជម្រើ​សដ៍​ល្អ​បំផុត​ ទាំង​តម្លៃ​ សេវ​កម្ម​ (ដែ​លតំម្លៃ​ជួល​ទីតាំង​ចាប់ ៤០០ដុល្លារ​ទ្បើង​)។ បន្ថែម​ពីនេះ​ នៅ​មានការ​ជំរុញ​ទីផ្សារ​ និង​ការផ្សាយ​ពាណិជ្ជកម្ម​ ដែល​ B2B​ Park​ ជួយ​បងើ្ក​នការ​ផ្សព្វផ្សាយ​ជួន​ដៃគូ​អាជីវកម្ម​ ដោយ​មិន​គិតថ្លៃ​ តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ដូចជា​ ៖ ស្ថានីយ៍​ទូរទស្សន៍​ អង្គភាព​សារព័ត៌មាន​ HM​, CNC​, CTN​, FNTV​, BTV​, Khmer​ Times​, Phnom​ Penh​ Post​, DAP​ News​, Properties​ Area​, Commercial​ Cambodia​, Fresh​ News​, Riich​, Justrip​, Facebook​, WhatApp​, Instagram​, Google​, Youtube​, LinkedIn​។ 

មានន័យថា​បណ្តា​ក្រុមហ៊ុន​ ដែល​បាន​មក​តាំង​ផលិតផល​នៅ​មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​របស់​ B2B​ Park​ ត្រូវតែ​ទទួល​បាន​បង្កើន​ការ​លក់​ និង​ប្រាក់ចំណេញ​ ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​។ ជាពិសេស​ទទួល​បានការ​ផ្សព្វផ្សាយ​ តាមរយៈ​ LED​ របស់​ B2B​ Park​ ដោយ​ឥតគិតថ្លៃ​ពេញ​មួយឆ្នាំ​។

មជ្ឈមណ្ឌល​ អាយ​ស៊ី​ធី​ និង​ឌីជីថល​របស់​ B2B​ Park​ សូមស្វាគមន៍​បណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​ និង​បងប្អូន​អាជីវករ​ ដែល​កំពុង​ប្រកប​អាជីវកម្ម​ និង​ចែកចាយ​ឧបករណ៍​ អាស៊ី​ធី​ និង​គ្រឿង​អេ​ទ្បិ​ចត្រូ​និច​ ចាប់​យក​ឱកាស​ដើម្បី​ពង្រីក​សក្តា​នុ​ពល​អាជីវកម្ម​របស់​ខ្លួន​មក​ B2B​ Park​ ឱ្យ​បាន​រូស​រាន់​ ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​នេះ​។

សម្រាប់​ព័ត៌មាន​លម្អិត​លោកអ្នក​អាច​ទាក់ទង​បាន​តាមរយៈ​លេខទូរស័ព្ទ​៖ (066​)-(077​)-(098​)- 979​-123​. Email​: sales​@b2bpark.asia​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព៌​ណB2B​ Park​ មាន​ទីតាំងនៅ​លើ​មហាវិថី​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ​ ខ័ណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​៕

 

ប្រភព ៖ Propertyarea

យោបល់ (0)

គ្មានការចូល
gif