អ្នកនិពន្ធ

B2B Park

Popular Blogs

អ្នកជំនាញ និយាយពីការធ្វើជំនួញជាមួយបច្ចេកវិទ្យា Tech Start up នៅកម្ពុជា!

បានប្រកាសនៅ Business នៅOctober 16 2019 at 11:36 AM
ភ្នំពេញ៖ Tech Start up ជាប្រភេទអាជីវកម្មទាំងឡាយណា ដែលទើបចាប់ផ្តើមដំណើរការដោយការពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យា ជាអ្នកគ្រប់គ្រងជាសំខាន់ ទាំងការទទួលបានអតិថិជនក៏ដូចជាការទូទាត់ចំណូលផងដែរ។ អាជីវកម្មប្រភេទនេះភាគច្រើនឃើញមាននៅកម្ពុជា ក្នុងរូបភាពជាក្រុមហ៊ុនបម្រើសេវាកម្មលើការដឹកជញ្ជូនអ្នកដំណើរ និងការបញ្ជាទិញទំនិញមួយចំនួនផងដែរ។
 
 
ក្រុមហ៊ុនដែលដំណើរការដោយប្រព័ន្ធ Tech Start up(Technology Start up) ឃើញមានដូចជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ Pass App, We go, City go, Smartride Grab ក្រុមហ៊ុន Telecome និងក្រុមហ៊ុនលក់ទំនិញ ដែលមានប្រភពដើមនៅក្រៅប្រទេសមួយចំនួនទៀតដូចជាក្រុមហ៊ុន AMAZONE Taobao ដែលមានទីស្នាក់ការនៅប្រទេសចិនជាដើម។
 
នាយកប្រតិបត្តិផ្នែកទីផ្សារឌីជីថលរបស់ក្រុមហ៊ុន រ៉ិច មី (Riich Me Co., Ltd) លោក ទ្បេង ឃេរី ដែលទទួលបានសិទ្ធិក្នុងការគ្រប់គ្រងទីផ្សារនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលមានអាសយដ្ឋាននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្រោងដាក់ដំណើរការជាផ្លូវការនៅដើមឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ បានមានប្រសាសន៍ថា៖
 
«បច្ចុប្បន្នក្រុមហ៊ុនប្រកបមុខជំនួញ ឬអាជីវកម្មនៅតាមបណ្តាប្រទេសជាច្រើន សុទ្ធតែបានស្គាល់ពីចំណុចវិជ្ជមានរបស់ Tech Start up ហើយក៏កំពុងតែមានប្រតិបត្តិការនៅក្នុងវិស័យមួយនេះផងដែរ»។
 

 

លោក ឡេង ឃេរី បានលើកជាឧទាហរណ៍ថា៖

«ឧទាហរណ៍ដូចជា ក្រុមហ៊ុន Riich Me ដែលជាក្រុមហ៊ុន Social Ecommerce network ក៏ជាប្រភេទក្រុមហ៊ុន Tech Start up ផងដែរ ប៉ុន្តែ Riich Me មានលក្ខណៈពិសេសត្រង់ថា ផ្តល់បច្ចេកវិទ្យាទៅឱ្យបណ្តាក្រុមហ៊ុនទាំងអស់ ដែលអាចដាក់លក់ផលិតផលរបស់ខ្លួននៅលើ Online Store ដែលគ្រប់គ្រង Riich Me ដើម្បីជំរុញការផ្សព្វផ្សាយ ការលក់ និងការទូទាត់តាមបណ្តាធនាគារនានា ដែលធានាសុវត្ថិភាពខ្ពស់»។
 
លោក ឡេង ឃេរី

 

លោកបានបន្តទៀតថា៖

«គុណសម្បត្តិរបស់ Tech Company គឺមានច្រើនបើប្រៀបធៀបទៅនឹងបណ្តាអាជីវកម្មនានា ដែលដំណើរការតាមបែបបុរាណដូចជា ងាយស្រួលក្នុងគ្រប់គ្រងដោយបច្ចេកទេសខ្ពស់ ចំណាយដើមទុនតិច មានឱកាសក្នុងការពង្រីកទីផ្សារអាជីវកម្មយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺងាយស្រួលក្នុងការធ្វើទីផ្សារលក់ និងគ្រប់គ្រងអតិថិជន» ។
 

លោក ឡេង ឃេរី បានបញ្ជាក់ថា សម្រាប់តែនៅក្នុងប្រទេសកម្ពុជា ទីផ្សារមុខជំនួញ ឬអាជីវកម្មដែលដំណើរការជាមួយបច្ចេកវិទ្យា Tech Start up ឬដំណើរការអាជីវកម្មដោយប្រើ Mobile App Application គឺនៅមានកម្រិតនៅឡើយ ហើយវាក៏ជាឱកាសល្អក្នុងការចាប់យកបច្ចេកទេសនេះសម្រាប់មុខជំនួញ និងអាជីវកម្មផងដែរ។

លោក បេ ចន្ត្រា អ្នករៀបចំកម្មវិធីបារខែម និងជា Tech and Start up community builder បានមានប្រសាសន៍ថា៖

«ចំពោះទីផ្សារបញ្ជាទិញ និងការទូទាត់តាមប្រព័ន្ធ online នៅកម្ពុជា ពិតជាមានភាពចង្អៀត ប៉ុន្តែក៏មិនទាន់ដល់ដំណាក់កាល ដែលអាចបើកឱកាសចំហរដល់បណ្តាអ្នកជំនួញក្នុងវិស័យមួយនេះនៅឡើយ។ មុខជំនួញប្រភេទនេះ គឺតម្រូវទាមទាឱ្យមានអ្នកប្រើប្រាស់សេវា ក៏ដូចជាអ្នកគ្រប់គ្រងមានចំណេះដឹងទូលាយទៅលើប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលនឹងក្លាយជាអតិថិជនគាំទ្រក្នុងទីផ្សារនេះ ចំណេះដឹងនៃការប្រើហាក់មានកម្រិតណាស់»។
 

លោកបានបន្តទៀតថា៖

«មុខជំនួញដែលស្ថិតនៅក្នុងវិស័យនេះ ចាំបាច់ត្រូវបានធ្វើការទូទាត់តាមបណ្តាញធនាគារនានា ប៉ុន្តែប្រជាជនខ្មែរមានប្រមាណជាង៧០ភាគរយ ដែលនៅមិនទាន់មានប្រើសេវាចំណាយទូទាត់តាមធនាគារនៅឡើយ។ វាទាមទារការចំណាយពេលច្រើនសម្រាប់អភិវឌ្ឍធនធានមនុស្ស ក៏ដូចជាអ្នកប្រើប្រាស់»៕ប្រភព ៖ Khmerload

យោបល់ (0)

គ្មានការចូល
gif