ក្រុមហ៊ុនរិចមី ឯ.ក (Riich Me) មានទីស្នាក់កណ្តាលនៅប្រទសសឹង្ហបុរី និងមានចុះបញ្ជីពានិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវិញ្ញាប័នបត្រ័ទទួលស្គាល់ពីក្រសូងប្រៃសនីយ៍និងទូរគមនាគមន៍ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនរិចមី ឯ.ក (Riich Me) បានចូលរួមយ៉ាងសកម្ម ដើម្បីជំរុញឧស្សាហ៍កម្ម៤.០ ក្នុងការ អភិវឌ្ឍន៍អាជីវកម្ម បែបប្រពៃណី អោយទៅជាអាជីវកម្មបែបឌីជីថល ដើម្បីជំរុញការលក់និងពង្រីកសក្តានុពលអាជីវកម្ម ទៅក្រៅប្រទេស។ ក្រុមហ៊ុនរិចមី ឯ.ក (Riich Me) មានផ្តល់សេវាកម្មជំនាញ ទីផ្សារឌីជីថលនិងអ៊ីខមមើស (E-Commerce Platform) និងបច្ចេកវិទ្យាលក់បែបឌីជីថល ដើម្បីជួយផ្លាស់ប្តូរនិងអភិវឌ្ឍន៍អាជីវកម្មបែបប្រពៃណី អោយទៅជាអាជីវកម្មបែបឌីជីថល។
អាជីវកម្មដែលជោគជ័យទៅបានមិនមែនអាស្រ័យលើ ការស្វែងរកអតិថិជនថ្មីៗ រហូតនោះទេ ប៉ុន្តែអាជីវកម្មដែលជោគជ័យគឺអាស្រ័យលើការ ចេះគ្រប់គ្រងអតិថិជន ដែលមានស្រាប់ អោយនៅបន្តរក្សារទិញផលិតផលជាប្រចាំ ហើយដើម្បីគ្រប់គ្រងអតិថិជនដែលមានស្រាប់បាន ម្ចាស់អាជីវកម្មត្រូវមាន (System) ប្រពន្ធ័គ្រប់គ្រង បែបឌីជីថល ដើម្បីងាយស្រួលទំនាក់ទំនង ផ្ញើរកាតបញ្ចុះតំលៃ បញ្ជូនព័ត៌មានចូលទូរស័ព្ទដៃ និងងាយស្រួលក្នុងការផ្សព្វផ្សាយ ផលិតផលថ្មីៗជាដើម។
Riich App ដោយបានបញ្ជូលមុខងារសំខាន់ៗជាច្រើនសំរាប់ម្ចាស់អាជីវកម្មដូចជា៖ មុខងារបង្កើតហាងទំនិញបែបឌីជីថល លើប្រព័ន្ធអ៊ីនធើនេត មុខងារក្នុងការដាក់លក់ទំនិញ មុខងារក្នុងការទាញយកទំនិញ មកដាក់លក់បន្ត មុខងារទទួលប្រាក់និងប្រព័ន្ធទូរទាត់ប្រាក់ដោយស្វ័យប្រវត្តិ។
ដោយសារតែវិបត្តិកូវីដធ្វើអោយម្ចាស់អាជីវកម្មបែបប្រពៃណី ត្រូវប្រឈមយ៉ាងខ្លាំង ដូច្នេះការលក់ តាមប្រពន្ធ័អនទ្បាញបែប E-Commerce មានសារសំខាន់យ៉ាងខ្លាំង ដែលអាចអោយម្ចាស់អាជីវកម្ម នៅបន្តរនិរន្តរភាពអាជីវកម្មរបស់ខ្លួនបាន ព្រោះអ្នកលក់ និង(អ្នកទិញ)អតិថិជន មិនចាំបាច់ជួបមុខគ្នានោះទេ ហើយជាពិសេស ការទូរទាត់តាមបែបឌីជីថលមានលក្ខណៈងាយស្រួល ដូចជាតាម វីសាកាត (Visa Card) ម៉ាស្ទើរកាត (Master Card) តាមវីង (Wing) PIPAY នតាមធនាគារអេស៊ីលីដានិងតាមមធ្យោបាយជាច្រើនដើម។
(Riich Me) បានបង្កើតកម្មវិធីគ្រប់គ្រង អាជីវកម្មតាមទូរសព្ទ័ដៃស្មាតហ្វូន ដើម្បីផ្តល់លក្ខណៈងាយស្រូលដល់ម្ចាស់អាជីវកម្ម ក្នុងការ អភិវឌ្ឍន៍អាជីវកម្ម បែបប្រពៃណី អោយទៅជាអាជីវកម្មបែបឌីជីថល ដើម្បីជំរុញការលក់និងពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន ដោយមិនចាំបាច់មានជំនាញបច្ចេកទេស។ ដោយមានបានបញ្ជូននូវប្រព័ន្ធលក់ដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងស្តុក ប្រព័ន្ធ គ្រប់គ្រងការលក់ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងគ្រប់គ្រងអតិថិជន ការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងភ្នាក់ងារចែកចាយនិងលក់បន្តរ ប្រព័ន្ធគ្រប់គ្រងនិងទូរទាត់ប្រាក់ស្វ័យប្រវត្តិ និងការគ្រប់គ្រងនិងទីផ្សារឌីជីថលជាដើម។
សំរាប់ព័ត៌មានបន្ថែមអាចសាកសួរតាមរយៈ 012 718 678 (English) និង 015 55 01 55 (ភាសាខ្មែរ)
Comments (0)