តើអ្វីទៅជា Attribute?
Attribute គឺជាការបន្ថែមជម្រើសនីមួយៗ សម្រាប់អតិថិជនក្នុងការជ្រើសរើសប្រភេទ ដូចជា តម្លៃ ទំហំផលិតផល ពណ៌ផលិតផលជាដើម។
លោកអ្នក អាចកំណត់ Attribute នៃគុណលក្ខណៈទាំងនេះ ដើម្បីឲ្យអតិថិជនមើលឃើញផលិតផល ហើយពួកគាត់អាចជ្រើសរើស ទំហំផលិតផល ពណ៌ផលិតផល ដែលពួកគាត់ងាយមើលផលិតផលទាំងនោះ ពេលដែលអតិថិជនចង់បាន ពួកគាត់នឹងចាប់ផ្តើមកម្មង់តែម្តង។ តម្លៃនៃផលិតផលនឹងត្រូវផ្លាស់ប្តូរ ដោយផ្អែកលើគុណលក្ខណៈទាំងនេះ ដែលលោកអ្នកបានជ្រើសរើស ហើយលោកអ្នកអាចកំណត់តម្លៃផលិតផលដោយផ្អែកលើគុណលក្ខណៈ និងអាចប្រែកែផលិតផលទាំងនោះបាន នៅពេលក្រោយៗ។
1- របៀបកំណត់ Attribute
លោកអ្នកចុចលើ Attribute ហើយស្វែករក Manager attributes ឬចុច Attribute create ដើម្បីកំណត់ Attribute
ដូចរូបខាងក្រោម

2- បន្ទាប់មក ត្រង់ Name * លោកអ្នកត្រូវបំពេញផលិតផលណាមួយ ហើយចុច Apply និង Save
ដូចរូបខាងក្រោម

3- ចុច Add ដើម្បីបន្ថែមគុណលក្ខណៈនៃផលិតផលនោះ តាមតំរូវការរបស់លោកអ្នក រួចចុច Select
ដូចរូបខាងក្រោម

4- លោកអ្នកអាចបន្ថែមតម្លៃរវាងផលិតផលជាក់លាក់ ប្រសិនបើតម្លៃខុសគ្នា
ឧទារហណ៍: iPhone 7 64GB មានតម្លៃខ្ពស់ជាងនេះ iPhone7 32GB តម្លៃ ១០០ ដុល្លារ ដូច្នេះលោកអ្នកបន្ថែម ១០០ទៀតបាន ។
5- បន្ទាប់ពីកំណត់រួចរាល់ហើយ លោកអ្នកសូមចុច Apply និង Save ជាការស្រេច ។
មានវីដេអូ ខាងក្រោមនេះ
អត្ថបទដែលទាក់ទងគ្នា
Comments (0)