អ្នកនិពន្ធ

Vannthy Suong

ធាតុផ្សេងទៀត

Popular Blogs

តើអ្វីទៅជា​ Attribute?

បានប្រកាសនៅ Sell on Riich នៅApril 22 2020 at 04:39 PM
តើអ្វីទៅជា​ Attribute?
 
Attribute គឺជាការបន្ថែមជម្រើសនីមួយៗ សម្រាប់អតិថិជនក្នុងការជ្រើសរើសប្រភេទ ដូចជា តម្លៃ ទំហំផលិតផល ពណ៌ផលិតផលជាដើម។ 
លោកអ្នក អាចកំណត់ Attribute នៃគុណលក្ខណៈទាំងនេះ ដើម្បីឲ្យអតិថិជនមើលឃើញផលិតផល ហើយពួកគាត់អាចជ្រើសរើស ទំហំផលិតផល ពណ៌ផលិតផល ដែលពួកគាត់ងាយមើលផលិតផលទាំងនោះ ពេលដែលអតិថិជនចង់បាន ពួកគាត់នឹងចាប់ផ្តើមកម្មង់តែម្តង។ តម្លៃនៃផលិតផលនឹងត្រូវផ្លាស់ប្តូរ ដោយផ្អែកលើគុណលក្ខណៈទាំងនេះ ដែលលោកអ្នកបានជ្រើសរើស ហើយលោកអ្នកអាចកំណត់តម្លៃផលិតផលដោយផ្អែកលើគុណលក្ខណៈ និងអាចប្រែកែផលិតផលទាំងនោះបាន នៅពេលក្រោយៗ។
1- របៀបកំណត់ Attribute
លោកអ្នកចុចលើ Attribute ហើយស្វែករក Manager attributes ឬចុច Attribute create ដើម្បីកំណត់ Attribute
ដូចរូបខាងក្រោម
 
 
2- បន្ទាប់មក ត្រង់ Name * លោកអ្នកត្រូវបំពេញផលិតផលណាមួយ ហើយចុច Apply និង Save 
ដូចរូបខាងក្រោម
 
3- ចុច Add ដើម្បីបន្ថែមគុណលក្ខណៈនៃផលិតផលនោះ តាមតំរូវការរបស់លោកអ្នក រួចចុច Select 
ដូចរូបខាងក្រោម
 
4- លោកអ្នកអាចបន្ថែមតម្លៃរវាងផលិតផលជាក់លាក់ ប្រសិនបើតម្លៃខុសគ្នា
ឧទារហណ៍: iPhone 7 64GB មានតម្លៃខ្ពស់ជាងនេះ iPhone7 32GB តម្លៃ ១០០ ដុល្លារ ដូច្នេះលោកអ្នកបន្ថែម ១០០ទៀតបាន ។
 
5- បន្ទាប់ពីកំណត់រួចរាល់ហើយ លោកអ្នកសូមចុច Apply និង Save ជាការស្រេច ។
 
 
 
មានវីដេអូ ខាងក្រោមនេះ
 
 
 

យោបល់ (0)

គ្មានការចូល
gif