តើ​ការ​ធាត់​លើស​ទម្ងន់​ផ្តល់​ផល​អាក្រក់​អ្វីខ្លះ​ចំពោះ​សុខភាព?

បានប្រកាសនៅ Beauty & Health នៅJanuary 29 2021 at 11:14 AM

ភាពធាត់​លើស​ទម្ងន់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្ផស្ស​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ ។
នៅ​​សហរដ្ឋអាមេរិក អត្រា​ចំនួន​អ្នក​ស្លាប់​៣០០.០០០​នាក់ ក្នុង​មួយ​ឆ្នាំ​គឺ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​បញ្ហា​ធាត់​លើស​ទម្ងន់ ហើយ​ជាង​៨០​ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​ទាំងនេះ​គឺ​មាន​លេខ​BMI​ចាប់ពី​៣០​ឡើង​ទៅ ។ 

យោង​តាម​ក្រុម​អ្នកជំនាញ​ឱ្យ​ដឹង​ថា សភាព​ធាត់​លើស​ទម្ងន់​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ច្រើន​យ៉ាង ក្នុង​នោះ​មាន​ដូច​ជា ៖

១-​រេ​ស៊ី​ស្តង់​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន ៖
អាំង​ស៊ុ​យ​លី​ន​ជា​ធាតុ​សំខាន់​ដើម្បី​ដឹកនាំ​ស្ករ​ក្នុង​ឈាម​ទៅ​ចែកចាយ​តាម​បណ្តា​កោសិកា​សាច់​និង​កោសិកា​ខ្លាញ់​(​ដែល​បន្ទាប់​មក​ត្រូវ​បាន​ប្រើ​ជា​ថាមពល​រាង​កាយ​) ។

រេ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន​គឺជា​លក្ខខណ្ឌ​ដែល​ប្រសិទ្ធភាព​របស់​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​ក្នុង​ការ​ដឹកនាំ​ស្ករ​ក្នុង​ឈាម​ទៅ​ចែកចាយ​ឱ្យ​បណ្តា​កោសិកា​សាច់ដុំ​និង​ខ្លាញ់​ត្រូវ​ចុះ​អន់​ថយ ។ តាម​ធម្មតា កោសិកា​ខ្លាញ់​គឺ​ងាយ​នឹង​រេ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន​ខ្លាំង​ជាង​កោសិកា​សាច់ដុំ ។ ដូច្នេះ មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឱ្យ​រេ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន​គឺ​សភាព​ធាត់​ខ្លាំង ។

លំពែង​បាន​ចាប់ផ្តើម​ឆ្លើយ​តប​ជាដំបូង​ទៅ​នឹង​រេ​ស៊ី​ស្តង់​អ័រម៉ូន​អាំង​ស៊ុ​យ​លី​នតា​មរយៈ​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន​កាន់តែ​ច្រើន​ឡើង​។ ដរាបណា លំពែង​នៅ​តែ​មាន​លទ្ធភាព​ផលិត​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់​យកឈ្នះ​រេ​ស៊ី​ស្តង់ នោះ​ស្ករ​ក្នុង​ឈាម​នៅ​តែ​រក្សា​ក្នុង​កម្រិត​ធម្មតា​ជា​ដដែល​។ ផ្ទុយ​មក​វិញ នៅ​ពេល​លំពែង​គ្មាន​លទ្ធភាព​ផលិត​អាំង​ស៊ុ​យ​បាន​គ្រប់គ្រាន់ បន្ទាប់​មក កម្រិត​ស្ករ​ក្នុង​ឈាម​ចាប់​កើនឡើង ហើយ​ទីបំផុត​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។

២-​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ៖
សភាព​ធាត់​លើស​ទម្ងន់​ច្រើន​ឆ្នាំ​គឺ​បង្កើន​ភាគរយ​នៃ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ខ្ពស់ ។ ដូច្នេះ បណ្តា​បុគ្គល​មាន​រាង​ដូច​ផ្លែ​ប៉ោម​(​ខ្លាញ់​នៅ​បរិវេណ​ចង្កេះ​ច្រើន​)​ជួប​ហានិភ័យ​ខ្ពស់​បំផុត ។

៣-​លើសឈាម ៖
សម្ពាធ​ឈាម​ឡើង​ខ្ពស់​គឺជា​រឿង​សាមញ្ញ​ក្នុង​ចំណោម​បណ្តាជន​ធាត់​ៗ ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ប្រទេស​ន័​រ​វែ​សបាន​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​និង​ស្ត្រី​ដែល​មាន​រាង​កាយ​ធាត់  ស្ត្រី​ប្រឈម​នឹង​បញ្ហា​លើសឈាម​ខ្លាំង​ជាង​បុរស ជា​ពិសេស​ស្ត្រី​ដែល​មាន​រាង​ដូច​ផ្លែ​ប៉ោម ។   

៤-​គាំងបេះដូង៖
ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ហានិភ័យ​ជំងឺ​បេះដូង​បាន​កើន​ពី​៣-៤​ដង​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​លេខ BMI​លើស​ពី​២៩​ឡើង​ទៅ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ ហ្វាំ​ង​ឡង់​អះអាង​ថា  រៀង​រាល់​ការ​ឡើង​ទម្ងន់​ខ្លួន​១​គីឡូក្រាម​គឺ​បង្កើន​ហានិភ័យ​ស្លាប់​ពី​ជំងឺ​បេះដូង​១​ភាគរយ ។

៥-​កើត​ជំងឺមហារីក ៖
ធាត់​លើស​ទម្ងន់​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​មួយ​ចំនួន ក្នុង​នោះ មហារីក​សុដន់ ពោះវៀន មហារីក​ស្បូន ប្រូ​ស្តា​ត  ថង់​ប្រមាត់​ជាដើម ។

ក្រៅពី​នេះ សភាព​ធាត់​ខ្លាំង​ក៏​អាច​បណ្តាល​ឱ្យ​លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ ៕ Cr.kohsantepheapdaily

 

ដើម្បីកុំអោយជួបជាមួយបញ្ហានេះ យើងខ្ញុំសូមណែនាំ​ Chobon Slimming Tea For Women ៖ 

 
#ChobonTea គឺជាប្រភេទតែ ដែលផ្សំពីរុក្ខជាតិឱសថរបស់កូរ៉េនិងចិន #គុណភាពកំរឹតISO #មិនប៉ះពាល់សុខភាព
#Chobon_Slimming_Tea (For men and women) ជាតែសំរកទំងន់មានតួនាទី
✅បណ្តេញជាតិពុលចេញពីក្នុងពោះវៀនធំ
✅ជួយសំរួលចលនាឈាមនិងការពារជំងឺមហារីក
#ឃើញប្រសិទ្ធិភាពភ្លាមៗចាប់តំាងពីថ្ងៃដំបូង
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
សូមទស្សនាវីឌីអូដែលបង្ហាញ ពីការប្រើប្រាស់ Chobon Slimming Tea For Women ដូចខាងក្រោម!
 
 
Chobon Tea នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Riich STORE Co., Ltd
អសយដ្ឋានផ្ទះលេខ៖ ៥៥ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ!
 
 
** ម៉ាកសញ្ញាល្បីរបស់កូរ៉េ **
 
(ប្រើប្រាស់ Chobon Slimming Tea ១ប្រអប់ ស្រកបាន ពី ៣លេខ ទៅ ៥លេខ) 
 
 
 
 
 
 
 

យោបល់ (0)

គ្មានការចូល
gif