ePOS-ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម

Posted in Business on January 30 2021 at 02:05 AM

ប្រវត្តិនិងទស្សនៈវិស័យ

ការវិវត្តន៍និងរីកចំរើនរបស់បច្ចេកវិទ្យា បានជះឥទ្ធិពលយ៉ាងខ្លាំង លើជីវភាពរស់នៅ ការសិក្សាររៀនសូត្រនិងរបៀបនៃការធ្វើអាជីវកម្ម។ ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មមានលក្ខណៈប្រកួតប្រជែកកាន់តែខ្លាំង ដែលតម្រូវអោយម្ចាស់អាជីវកម្ម ធ្វើការផ្លាស់ប្តូររបៀបនៃការគិតនិងការធ្វើអាជីវកម្ម និងចេះប្រើប្រាស់សក្តានុពលបច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។ ប្រសិនបើយើងមិនទទួលយកបរិបទនៃការផ្លាស់ប្តូរនេះទេ យើងមិនអាចឈរជើងនៅលើទីផ្សារបានទ្បើយ ជាពិសេសអាជីវកម្មបែបគ្រួសារឬអាជីវកម្មតូចៗ ដែលគ្មានស្តង់ដាក្នុងការគ្រប់គ្រងអាជីវកម្ម គ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ គ្មានរបាយការណ៍លក់ របាយការណ៍ចំណូលចំណាយ ចំណូលប៉ុន្មាន ចំណេញប៉ុន្មានក៍មិនដឹង គ្មានប្រព័ន្ធគ្រប់គ្រងស្តុក ផលិតផលលក់បានឬមិនបានក៍មិនដឹង។ ដោយមើលឃើញបញ្ហានេះហើយ ទើបក្រុមហ៊ុនរិចមី បានធ្វើការសិក្សារពីលទ្ធភាពនៃការអភិវឌ្ឍន៍អាជីវកម្ម (Feasibility Study) នឹងបានបង្កើតនូវ កម្មវិធីគ្រប់គ្រងអាជីវកម្ម ePOS – eCommerce Point of Sale នេះទ្បើង។ ក្នុងទស្សនៈវិស័យ ដើម្បីអភិវឌ្ឍន៍អាជីវកម្មតូចៗ ឬអាជីវកម្មបែបប្រពៃណី អោយទៅជាអាជីវកម្ម ស្តង់ដា មានប្រព័ន្ធគ្រប់គ្រងចំណូលចំណាយ ប្រព័ន្ធគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រងស្តុក ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដែលអាចអភិវឌ្ឍន៍អាជីវកម្មមួយអោយក្លាយជាអាជីវកម្មពិតប្រាកដ និងមិនមែនជាអាជីវកម្មចងជើង គ្មានសេរីភាពពេលវេលានោះទេ។
 

ហេតុអ្វីត្រូវប្រើ ePOS?

 

ងាយស្រួលនិងសុវត្ថិភាព

លោកអ្នកអាចធ្វើការតម្លើងកម្មវិធីគ្រប់គ្រងអាជីវកម្ម លោកអ្នកមិនចាំបាច់ចំណាយប្រាក់រាប់ពាន់ដុល្លាទៅលើម៉ាស៊ីន POS នោះទេ លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ស្មាតហ្វូនឬថេបប្លេត របស់លោកអ្នក អោយទៅជាម៉ាស៊ីន ePOS ដ៍ទំនើបបាន ត្រឹមតែ $5+/ក្នុងមួយខែ។

 
 
 
 
គ្រប់គ្រងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ

មិនថាលោកអ្នកមានហាងតែមួយឬច្រើន លោកអ្នកអាចគ្រប់គ្រងអាជីវកម្ម ងាយស្រួលបានតាមតម្រូវការ ផ្តល់ជូននូវការគ្រប់គ្រងនឹងបង្កើតគណនេយ្យបុគ្គលិកនិងការរក្សារផ្ទុកទិន្នន័យគ្មានដែនកំណត់។

 

ធ្វើអោយអាជីវកម្មលោកអ្នកក្លាយជាអាជីវកម្មបែបទំនើប

អភិវឌ្ឍន៍អាជីវកម្មរបស់លោកអ្នក អោយឈានមួយកម្រិតទៀត ដែលអាចដំណើរការបាន ទាំងប្រព័ន្ធអ៊ីនធ័រណេតនិងក្រៅប្រព័ន្ធ ជាមួយនឹងដំណោះស្រាយអាជីវកម្ម បែបឌីជីថលដ៏មានឥទ្ធិពល របស់យើង មានប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិ ដើម្បីបង្កើនប្រាក់ចំណូលពីការលក់ តាមរយៈប្រព័ន្ធជំរុញការលក់។

 

បង្កើនសក្តានុពលនៃការលក់

ePOS -ផ្សាភ្ជាប់និងប្រព័ន្ធគ្រប់គ្រងអតិថិជន (CRM) Customer Relationship Management ដែលអាចអោយម្ចាស់អាជីវកម្ម ថែរក្សារអតិថិជនដើម្បីរក្សារនូវនិរន្តភាពអាជីវកម្ម។

 

 

ប្រវត្តិរបស់យើង

 
 
 
 

មុខងារសំខាន់ៗរបស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ePOS

 
​​​​​​​​​​​​​​​​​​​                                                                    
 
ប្រព័ន្ធគ្រប់គ្រងការលក់​​​               ប្រព័ន្ធគ្រប់គ្រងខាងក្រោយ           ប្រព័ន្ធលក់បែបឌីជីថល           ទូរទាត់ប្រាក់ដោយស្វ័យប្រវត្តិ          ប្រព័ន្ធគ្រប់គ្រងសាខា 
 
 
                                          
   ប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន         មុខងារបង្ហាញវិក័យបត្តិ          ប្រព័ន្ធគ្រប់គ្រងបុគ្គលិក     ប្រព័ន្ធគ្រប់គ្រងនិងជំរុញការលក់
 
 

 ប្រព័ន្ធគ្រប់គ្រងខាងក្រោយ (back office)

មានលក្ខណៈងាយស្រូល ក្នុងការបញ្ជូនទិន្នន័យភ្លាមៗ ដោយដំណើរការបានទាំងនៅលើវ៉េបសាយ និងកម្មវិធីស្មាតហ្វូន Android & iOS លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ស្មាតហ្វូនឬថេបប្លេត របស់លោកអ្នក អោយទៅជាម៉ាស៊ីន ePOS ដ៍ទំនើប។

  • មុខងារបញ្ជូលផលិតផលងាយស្រួលប្រើ ដំណើរការព្រមគ្នារវាងប្រព័ន្ធ ePOS និងប្រព័ន្ធលក់បែបឌីជីថល។
  • ត្រូតពិនិត្យរបាយការណ៍លក់ ស្តុក ឬការផ្ទេរស្តុកពីហាងមួយទៅហាងមួយទៀត។
  • បង្កើតគណនេយ្យបុគ្គលិក គ្មានដែនកំណត់។
  • គ្រងគ្រងហាងទំនិញច្រើន ក្នុងពេលតែមួយ។
  • ប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន។
  • ប្រព័ន្ធគ្រប់គ្រងសាខានិងបណ្តាញអាជីវកម្ម។
  • ប្រព័ន្ធជំរុញការលក់។
  • ប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន
  • កាបូបឌីជីថលនិងប្រព័ន្ធទូរទាត់ប្រាក់ស្វ័យប្រវត្តិ។
 
 

 ទំរង់និងលក្ខណៈរបស់ ePOS

ត្រួតពិនិត្យមើលរបាយការណ៍លក់ប្រចាំថ្ងៃ គ្រប់ពេលវេលាតាមរយៈកម្មវិធីស្មាតហ្វូន Android & iOS របស់លោកអ្នក។

  • ត្រួតពិនិត្យរបាយការណ៍លក់លំអិត និងតាមដានលទ្ធផលលក់ ប្រចាំថ្ងៃ។
  • ត្រួតពិនិត្យរបាយការណ៍លក់សង្ខេប ការបញ្ចុះតម្លៃ និងទំនិញត្រលប់ជាដើម។
  • ត្រួតពិនិត្យផលិតផលនិងចំនួនស្តុកនៅសល់។
  • ត្រួតពិនិត្យនិងតាមដានផលិតផល១០មុខដែលលក់ដាច់ខ្លាំង។

 

 ទំរង់អេក្រង់ព័ត៌មានសំរាប់អតិថិជន

  • បង្ហាញនូវព័ត៌មានផលិតផលនិងទឹកប្រាក់។
  • បង្ហាញនូវព័ត៌មានផលិតផលនិងទឹកប្រាក់។
  • បង្ហាញពីព័ត៌មានលំអិតផលិតផល និងការបញ្ចុះតម្លៃជាដើម។
  • អតិថិជនអាចបញ្ចូលអ៊ីមែលដើម្បីទទួលបង្កាន់ដៃឌីជីថល។
 
 

របៀបដំណើរការប្រព័ន្ធ ePOS

ងាយៗត្រឹមតែពីរបីជំហ៊ានតែប៉ុណ្ណោះដើម្បីអភិវឌ្ឍន៍អាជីវកម្មអ្នកអោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល
 
     ​​                                                                                                      
 
      ទាញយកកម្មវិធី ePOS      ចុះឈ្មោះបង្កើតគណនេយ្យ       ជ្រើសរើសកញ្ចប់និងប្រភេទអាជីវកម្ម        រួចរាល់ដើម្បីដំណើរការអាជីវកម្មបែបឌីជីថល
 

ទាញយកកម្មវិធី ePOS

 
 
 
   
 
 
 
 
 
 
 
 
 
 
 

Comments (0)

No login
gif