អ្នកនិពន្ធ

Kerry Leng

Popular Blogs

គន្លឹះមួយចំនួនក្នុងការកែប្រែវិបត្តិអោយក្លាយជាឱកាសក្នុងសម័យកាលកូវីដ១៩!

បានប្រកាសនៅ Digitize your business នៅMay 09 2021 at 03:34 PM

​វិបត្តិកូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មតូចៗដែលងាយរងគ្រោះ(1) វិបត្តិកូវីដ១៩ វាបានបង្រៀនយើងនូវមេរៀនជីវិតជាច្រើន ដែ​លតម្រូវអោយយើងចាំបាច់ត្រូវតែ ផ្លាស់ប្តូររបៀបគិត របៀបរស់នៅ របៀបនៃការសិក្សានិងរបៀបនៃការធ្វើអាជីវកម្ម។ គ្រឹះស្ថានអប់រំទាំងសាលារដ្ឋនិងឯកជន បានផ្លាស់ប្តូរពីការរៀនផ្ទាល់ក្នុងថ្នាក់រៀន​មកជាការរៀនបែបឌីជីថល(ពីចំងាយ) តាមកម្មវិធីមួយចំនួនដូចជា៖ Zoom, Google Classroom ជាដើម។ ពិតណាស់ការសិក្សាពីចំងាយវាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖​

  1. ចំណាយលើការសិក្សាទាប បើប្រៀបធៀបទៅនឹងការសិក្សារក្នុងថ្នាក់រៀន។
  2. ទាំងសិស្សានុសិស្សនិងគ្រូបង្រៀនមិនចំាបាច់ ធ្វើដំណើរទៅសាលារៀនដែល អាចកាត់បន្ថយចំណាយ ធ្វើដំណើរ ចំណេញពេលវេលានិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។

 

ពិតណាស់ទោះបីជាយ៉ាងណា វាមានគុណវិបត្តិផងដែរ។​ តើអ្វីជាគុណវិបត្តិសំរាប់ការសិក្សារពីចំងាយ?

  1. ទាមទារអោយមានការជំរុញនិងយកចិត្តទុកដាក់ក្នុងការបង្រៀនដល់កូនៗពីសំណាក់ អាណាព្យាបាល។ដូច្នោះអាណាព្យាបាលទាមទារអោយមានចំណេះដឹងខ្លះៗអំពីការប្រើប្រាស់កម្មវិធីសិក្សារពីចំងាយ​។
  2. និងតាមដានរាល់សកម្មភាពកូនៗ ប្រសិនបើមិនដូច្នោះទេ កូនៗអាចនឹងឆ្លៀតឱកាសលេងហ្គេមជា​ជាងរៀនសូត្រឬលួចលេងហ្គេមក្នុងម៉ោងសិក្សាជាដើម។

ទំាងនេះគឺជាការសម្របខ្លួនតាមបរិបទនៃសង្គម ទោះបីវិបត្តិកូវីដ១៩នៅបន្តនិងកំពុងសិ្ថតក្នុងភាពជ្រួលច្របល់គួរអោយបារម្ភតែវិស័យអប់រំនៅតែអាចបន្តបានដោយគ្មានការរាំងស្ទះ ទាំងនេះសុទ្ធសឺងតែជា គុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរក្សារបាននូវនិរន្តរភាពរបស់ខ្លួន។

 

នៅទ្បើយតែអាជីវកម្មក្រៅប្រព័ន្ធ(Micro Business) អាជីវកម្មខ្នាតតូចនិងមធ្យម (SMEs) ដែលមិនទាន់អាចទទួលយកបរិបទ​នៃការ ផ្លាស់ប្តូរនេះបាន ដែលជាហេតុនាំអោយ អាជីវកម្មទាំងនោះប្រឈមនិងការបិទទ្វារ។ ទាំងនេះក៍ដោយសារតែ អាជីវកម្មទាំងនោះគ្មាន (១)ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ (Management System) (២) មិនបានអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនអោយក្លាយជាទំរង់អាជីវកម្មឌីជីថល​ (eCommerce) (៣) គ្មានប្រព័ន្ធទូរទាត់ប្រាក់ដោយស្វ័យប្រវត្តិ(Payment Gateway)​ (៤) គ្មានប្រព័ន្ធដើម្បីថែរក្សារនិងគ្រប់គ្រង​អតិថិជន (Customer Management System)។​

តាមការសិក្សារកន្លងមកយើងបានរកឃើញថា​ កត្តាទាំងនេះក៍ដោយសារតែ ម្ចាស់អាជីវកម្ម ដែលជាកាពីទែនដែលកាច់ចង្កូតនាវាអាជីវកម្ម មិនមានជំនាញបច្ចេកវិទ្យា ខ្វះការយល់ដឹងនិងកង្វះព័ត៌មាន ជាពិសេសគឺការមិនព្រមកែប្រែទំលាប់នៃការធ្វើអាជីវកម្មរបស់ខ្លួន។

តើគួរធ្វើយ៉ាងណាដើម្បី អភិវឌ្ឍន៍អាជីវកម្មបែបប្រពៃណី អោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល ដើម្បីសំដៅកាត់បន្ថយហានិភ័យនិងអាចឈជើងបានក្នុងយុគ្គសម័យកូវីដ១៩?​

ក្នុងការចេញផ្សាយលើកក្រោយខ្ញុំនឹងពិពណ៌នាលំអិត នូវចំនុចខាងលើ ដើម្បីអនុញាតិអោយម្ចាស់អាជីវកម្ម អាចអភិវឌ្ឍន៍របស់ខ្លួនដើម្បីស្រោចស្រង់នឹងឈជើងបានក្នុងសម័យការវបត្តិកូវី១៩។​ សូមរង់ចាំតាមដានទាំងអស់គ្នា សូមអរគុណ៕  ដោយ៖ ឃើរី ទ្បេង

 

យោបល់ (0)

គ្មានការចូល
gif