អ្នកនិពន្ធ

Kerry Leng

Popular Blogs

តើគួរធ្វើយ៉ាងណាដើម្បី អភិវឌ្ឍន៍អាជីវកម្មបែបប្រពៃណី អោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល ដើម្បីសំដៅកាត់បន្ថយហានិភ័យនិងអាចឈជើងបានក្នុងយុគ្គសម័យកូវីដ១៩?​

បានប្រកាសនៅ Business នៅMay 16 2021 at 04:37 PM

ការបង្កើតអាជីវកម្មមានលក្ខណៈងាយស្រួល តែការដែលធ្វើអោយអាជីវកម្មមួយរីកចំរើននិងមាននិរន្តរភាព ទើបជារឿងលំបាក។ នាយកប្រតិបត្តិឬម្ចាស់អាជីវកម្ម ត្រូវមានទស្សនៈវិស័យវែងឆ្ងាយ មានយុទ្ធសាស្រ្តនិងជំនាញក្នុងការគ្រប់គ្រង ដឹកនាំ ដំណើរប្រតិបត្តិការរបស់អាជីវកម្មទាំងមូល ទាំងការបង្កើត ជ្រើសរើស គ្រប់គ្រងនិងអភិវឌ្ឍន៍ផលិតផល ការធ្វើទីផ្សារដើម្បីបញ្ជ្រៀបព័ត៌មានរបស់ផលិតផល អោយទៅដល់ដៃរបស់អតិថិជន យុទ្ធសាស្រ្តក្នុងការជំរុញការលក់ ប្រព័ន្ធគ្រប់គ្រងការលក់និងការទូរទាត់ប្រាក់ ប្រព័ន្ធលក់បែបឌីជីថលនិងប្រព័ន្ធគ្រប់គ្រងស្តុក ការដឹកជញ្ជូននិងសេវាអតិថិជនជាដើម។ ទាំងនេះគឺជាកិច្ចការដ៍លំបាកមួយសម្រាប់ម្ចាស់អាជីវកម្ម។

 

ចុះប្រសិនបើអាជីវកម្មតូចមួយដែល គ្មានបុគ្គលិកឬមានបុគ្គលិកត្រឹម២ទៅ៣នាក់ តើត្រូវធ្វើដូចម្តេចដើម្បីអភិវឌ្ឍន៍អោយក្លាយជា​អាជីវកម្មស្តង់ដា?

 

ពិតណាស់ប្រសិនបើលោកអ្នកទើបតែបើកអាជីវកម្មដំបូងឬ ទើបតែហក់ចូលអាជីវកម្មដំបូង លោកអ្នកមិនគួរចាប់ផ្តើមខ្នាតធំតែម្តងទេ រឹតតែមិនគួរចំណាយដើមទុនច្រើនក្នុងការចាប់ផ្តើមទេ លោកអ្នកគួរតែ ចាប់ផ្តើមពីតូចៗ ដើម្បីដកបទពិសោធន៍អាជីវកម្ម ហើយពង្រីកអាជីវកម្មម្តងបន្តិចៗ រហូតធំទ្បើងជាលំដាប់ “គិតអោយធំ តែត្រូវចាប់ផ្តើមពីតូចៗ។ មិនថាអាជីវកម្មតូចធំប៉ុនណាទេ យ៉ាងហោចណាស់ត្រូវមាន៖

 

ទស្សនៈវិស័យអាជីវកម្ម៖ ថាយើងចង់ ទៅដល់ណា ចង់ឃើញអាជីវកម្មរបស់ខ្លួនមានរូបភាពបែបណាក្នុងអំទ្បុងពេល ៣ឆ្នាំឬ៥ឆ្នាំទៅមុខទៀត។ ត្រូវមានគោលដៅវៃឆ្លាតមួយសម្រាប់ខ្លួនអ្នក ចៀសវាងការចាប់ផ្តើម អាជីវកម្មដោយគ្មានគោលដៅ ធ្វើតាមគេ ធ្វើដោយលឺគេថា(ដោយមិនមែនជាជំនាញ ចំណង់ចំណូលចិត្តឬភាពខ្លាំងរបស់ខ្លួន)។ ប្រសិនបើលោកអ្នកគ្មានទស្សនៈ​វិស័យ​នោះទេ ខ្ញុំមិនលើកទឹកចិត្តអោយធ្វើអាជីវកម្មទេ លោកអ្នកអាចប្រកបការងារឬធ្វើការ វាងាយស្រួលជាង ព្រោះទស្សនៈវិស័យវែងឆ្ងាយ គឺជាលក្ខខណ្ឌ័ទី០១ដែលសំខាន់បំផុតក្នុ្ងងការចាប់ផ្តើមអាជីវកម្ម។

 

ត្រូវមានគេហទំព័រឬវ៉ែបសាយអំពីអាជីវកម្មឬផលិតផលរបស់លោកអ្នក៖ មិនថាអាជីវកម្មរបស់អ្នកតូចធំប៉ុនណាទេ វ៉ែបសាយ វាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម ព្រោះក្នុងសម័យឌីជីថលអតិថិជន អាចស្វែងរកព័ត៌មានអំពីអាជីវកម្មឬផលិតផលរបស់លោកអ្នក ដោយមិនចាំទូរស័ព្ទឬធ្វើដំណើរមកសាកសួរព័ត៌មាននៅនឹងហាងផ្ទាល់ ដែលនំាអោយខាតពេលវេលានិងលុយ

កាក់។ ជាទូរទៅគេហទំព័រវាផ្សាភ្ជាប់និងអ៊ីម៉ែល មុនពេលដែលលោកអ្នកអាចបង្កើតវ៉ែបសាយបាន លោកអ្នកត្រូវមានដូម៉ែន (Domain Name) e.g. kerryleng.com, .Info, .Biz, .Org.  លោកអ្នកអាចជ្រើសរើសមួយណាក៍បាន ប៉ុន្តែ .Com វាមានលក្ខណៈពេញនិយមជាងគេ។​ បន្ទាប់ពីចុះឈ្មោះដូម៉ែន(Domain) រួចលោកអ្នកអាចបង្កើតវ៉ែបសាយបាន ជាទូរទៅវ៉ែបសាយមានទំរង់ www.kerryleng.com។ នៅពេលលោកអ្នកបានចុះឈ្មោះដូម៉ែនរួច លោកអ្នកក៍អាចប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួនបានដែរ ឧទារហណ៍៖ ដូចជា sok@YourBusinessName.com ដែលមានលក្ខណៈអាជីពនិងបង្កើនជំនឿចិត្តជាជាងការប្រើប្រាស់ អ៊ីម៉ែលសាធារណៈដូចជា៖ Gmail, Yahoo, Hotmail.

 

ប្រទេសដែលមិនសូវរីកចំរើន គេសង្កេតឃើញប្រជាពលរដ្ឋមិននិយមប្រើប្រាស់អ៊ីម៉ែលនោះទេ ដោយប្រើលេខទូរស័ព្ទដើម្បីភ្ជាប់កម្មវិធីផ្សេងៗ ដោយទ្បែកប្រទេសដែលមានការរីកចំរើន អ៊ីម៉ែលបានក្លាយជា មធ្យោបាយសម្រាប់ទំនាក់ទំនងយ៉ាងសំខាន់និងពេញនិយម ជាពិសេសការទំនាក់ទំនងអាជីវកម្មធំៗ ដូច្នេះប្រសិនបើលោកអ្នក មានទស្សនៈវិស័យវែងឆ្ងាយ លោកអ្នកគួរប្រើប្រាស់អ៊ីម៉ែលឯកជនដែលមានទំរង់ដូចខាងលើ YourName@BusinessName.com ដើម្បីទទួលបានទំនុកចិត្តពីដៃគូរវិនិយោគនិងជៀសវៀងដាច់ខាត ការប្រើប្រាស់អ៊ីម៉ែលសាធារណៈ ដើម្បីទំនាក់ទំនងការងារជាមួយក្រុមហ៊ុនបរទេស។

 

តើត្រូវចំណាយប៉ុន្មានដើម្បីចុះឈ្មោះ Domain Name ដើម្បីបង្កើតអ៊ីម៉ែលនិងគេហទំព័រឬវ៉េបសាយ?

ចុះបើលោកអ្នកគ្មានជំនាញ IT ឬគ្មានបុគ្គលិក​ IT តើត្រូវធ្វើម៉េច?

 

ការចុះឈ្មោះ Domain Name ដើម្បីបង្កើតអ៊ីម៉ែលនិងគេហទំព័រឬវ៉េបសាយ វាមិនស្មុគស្មាញនិងលំបាកដូចដែលអ្នកធ្លាប់គិតនោះទេ មិនត្រូវការជំនាញបច្ចេកទេសអីដែរ ក៍រឹតតែមិនថ្លៃដូចអ្វីដែលអ្នកធ្លាប់គិតនោះទេ។ សម្រាប់ដូម៉ែន (Domain Name) គេគិតជាឆ្នាំ តម្លៃប្រហាក់ប្រហែល ១៥ដុល្លាក្នុងមួយឆ្នាំ។ សេវាបង្ហោះវ៉ែបសាយនិងអ៊ីម៉ែល (Web & Email Hosting) ប្រហាក់ប្រហែល ១៥០ដុល្លាក្នុងមួយឆ្នាំ។ ដោយទ្បែកវ៉ែបសាយឬគេហទំព័រលោកអ្នកអាចបង្កើតដោយខ្លួនឯងតាមកម្មវិធី WordPress.com ប្រសិនបើលោកអ្នកមានជំនាញភាសាអង់គ្លេសនិងជំនាញកុំព្យូរទ័រខ្លះ។ ប្រសិនបើលោកអ្នក មិនមានជំនាញ ភាសាអង់គ្លេសឬកុំព្យូទ័រទេ ខ្ញុំលើកទឹកចិត្តអោយលោកអ្នកជួលអ្នកបច្ចេកបង្កើតអោយ ដែលមានតម្លៃចន្លោះ ១៥០ដុល្លាទៅ៣៥០ដុល្លា សម្រាប់គេហទំព័រឬវ៉ែបសាយមួយ។ ដូច្នេះដើម្បីបានគេហទំព័រវ៉េបសាយ សម្រាប់អាជីវកម្មរបស់លោកអ្នកត្រូវចំណាយ ប្រហាក់ប្រហែល ៣០០ដុល្លា ទៅ៥០០ដុល្លា សម្រាប់ឆ្នាំដំបូង ហើយចាប់ពីឆ្នាំទី០២ទៅ លោកអ្នកចំណាយប្រហែល១៥០ដុល្លាក្នុងមួយឆ្នាំ។

 

ហ្វេសបុកផេក៖ ប្រសិនបើលោកអ្នកគ្មានវ៉ែបសាយឬគេហទំព័រទេ យ៉ាងហោចណាស់ក៍ត្រូវមាន ហ្វេសបុកផេក សម្រាប់អាជីវកម្ម ឬផលិតផលរបស់លោកអ្នកដែរ ការបង្កើតហ្វេសបុកផេក មិនត្រូវការចំណាយលុយនោះទេ លោកអ្នកអាចបង្កើតវាដោយខ្លួនឯង ដោយដាក់ឈ្មោះនិងស្លាកសញ្ញាហាងរបស់លោកអ្នក ដើម្បីងាយស្រួលអតិថិជនស្វែងរកផលិតផលនិងទំនាក់ទំនង។ តែទោះជាយ៉ាងណា ខ្ញុំសូមលើកទឹកចិត្តអោយបងប្អូនមានទាំងពីរ ទាំងហ្វេសបុកផេកនិងគេហទំព័រ ដើម្បីបង្កើនទំនុកចិត្តអតិថិជននិងដៃគូរ អាជីវកម្ម។

 

ប្រព័ន្ធគ្រប់គ្រងការលក់៖ ប្រព័ន្ធគ្រប់គ្រងការលក់ ជារឿងចំបាច់ណាស់ដែលលោកអ្នកត្រូវមាន ជាពិសេសប្រសិនបើអាជីវកម្មលោកអ្នកនៅតូចនៅទ្បើយ តើប្រព័ន្ធគ្រប់គ្រងការលក់មានមុខងារអ្វីខ្លះ៖

  1. ការបោះពុម្ភវិក័យបត្រ័ដោយស្វ័យប្រវត្តិ ដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញនៅក្នុងផ្សារទំនើបធំៗ។
  2. អាចចាត់ចែកបុគ្គលិកឬសមាជិកគ្រួសារអោយជួយលក់បាន ដោយមិនចាំចាច់លក់ដោយខ្លួនឯង ដែលអនុញាតិអោយយើងជាម្ចាស់អាជីវកម្មមានពេលវេលាគ្រប់គ្រាន់គិតពីយុទ្ធសាស្រ្តថ្មីៗដើម្បីអភិវឌ្ឍន៍អាជីវកម្ម។
  3. អាចគ្រប់គ្រង ប្រាក់ចំណូលនិងប្រាក់ចំណេញប្រចាំថ្ងៃ (ដោយសារប្រព័ន្ធគ្រប់គ្រងវាអាចគណនាដោយស្វ័យប្រវត្តិ)។
  4. អាចគ្រប់គ្រងអតិថិជនជំពាក់បានយ៉ាងល្អ។
  5. អាចគ្រប់គ្រងស្តុកច្បាស់លាស់។
  6. អាចគ្រប់គ្រងបានច្បាល់លាស់ថាតើ ផលិតផលណាលក់បាននិងផលិតផលណាលក់មិនបាន។
  7. អាចផ្តល់លទ្ធភាពអោយលោកអ្នកបង្កើតអាជីវកម្មមួយដែលផ្តល់សេរីភាពពិតប្រាកដ កុំអោយអាជីវកម្មចងជើងលោកអ្នក ទៅណាមិនរួច។
  8. មានមុខងារគ្រប់គ្រងសាខាអាជីវកម្ម។
  9. និងមុខងារជាច្រើនទៀត…………………

 

លោកអ្នកប្រាកដជាគិតថា ដើម្បីបានប្រព័ន្ធគ្រប់គ្រងការលក់ខាងលើ ត្រូវចំណាយប្រាក់ច្រើននិងត្រូវការជំនាញគ្រប់គ្រងខ្ពស់។ ទាំងនោះមិនត្រឹមត្រូវទេ បច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធគ្រប់គ្រងជំនាន់ថ្មី ePOS (eCommerce Point of Sale) មានលក្ខណងាយស្រួលប្រើប្រាស់ មិនចាំចាច់ចំណាយច្រើនក្នុងការទិញឧបករណ៍ (Hardware) លោកអ្នកអាចទាញយកតាមរយៈកម្មវិធីស្មាតហ្វូននិងចុះឈ្មោះបង្កើតគណនេយ្យ ដោយខ្លួនឯងបាន អាចប្រើប្រាស់សាកល្បងមិនគិតថ្លៃ និងមានលក្ខណៈងាយស្រួល។ ខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

 

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ  www.epos.riich.me

ទាញយកកម្មវិធីគ្រប់គ្រងការលក់តាមរយៈ តាមតំណលីងនេះ https://play.google.com/store/apps/details?id=com.riichmepos

 

ជំរុញការលក់តាមរយៈ ប្រព័ន្ធលក់ស្វ័យប្រវត្តិបែប eCommerceលោកអ្នកក៍អាចអភិវឌ្ឍន៍ប្រព័ន្ធលក់ស្វ័យប្រវត្តិសម្រាប់អាជីវកម្មរបស់លោកអ្នកបានដែរ បន្ទាប់ពីលោកអ្នកបានបង្កើតគេហទំព័រទំព័រសម្រាប់អាជីវកម្មឬផលិតផលរបស់លោកអ្នក ដោយលោកអ្នកអាចធ្វើការស្នើរសុំទៅធនាគារ (ABA Bank គឺជាធនាគារនាំមុខគេក្នុងការផ្តល់សេវា ទូរទាត់ប្រាក់ស្វ័យប្រវត្តិដែលយើងហៅថា​ Payment Gateway) លោកអ្នកតម្រូវអោយមានវិញ្ញាបនប័ត្រអាជីវកម្ម ប៉ាតង់ និងលក្ខន្តិករបស់ក្រុមហ៊ុនឬអាជីវកម្ម។ មានន័យថា អាជីវកម្មលោកអ្នកតម្រូវអោយចុះបញ្ជីពានិជ្ជកម្មនិងចុះបញ្ជីពន្ធដាត្រឹមត្រូវ ហើយអាជីវកម្មរបស់លោកអ្នកតម្រូវ

អោយមានគណនេយ្យធនាគារក្រុមហ៊ុន។………………………ហឺ ……គិតដល់ត្រង់ចំណុចនេះលោកអ្នកប្រហែលស្មុគស្មាញបន្តិច? ព្រោះដូចខ្ញុំជំរាបខាងលើ​ជំរាបខាងលើ យើងគួរចាប់ផ្តើមអាជីវកម្ម ពីតូចទៅធំ ការចាប់ផ្តើមដំបូង ក៍មិនចាំបាច់ទាន់ ចុះឈ្មោះ ចុះបញ្ជីពានិជ្ជកម្មនិងពន្ធដាអីដែរ នាំអោយស្មុគស្មាញ និងអស់លុយកាក់ សុខចិត្តទុកលុយធ្វើដើមទុនឬទិញឥវ៉ាន់លក់ដូរមិនល្អជាង?

 

បើដូច្នោះតើអាជីវកម្មតូចៗត្រូវធ្វើដូចម្តេច ដើម្បីមានលទ្ធភាពអាចលក់បានដោយស្វ័យប្រវត្តិ?

សំរាប់អាជីវកម្មតូចៗ មានត្រឹមតែហាង ក៍អាចមានប្រព័ន្ធលក់ដោយស្វ័យប្រវត្តិបានដែរ ដោយប្រើសក្តានុពលរបស់ ក្រុមហ៊ុនធំៗ ដែលមានសកម្មភាពអាជីវកម្ម បែបឌីជីថល ដូចជា៖ Food Panda, Nham24, WowNow, Grap, WingMart, Riich Express,  សំរាប់អាជីវកម្មលក់រាយនិងក្រុមហ៊ុន Riich Me សំរាប់ការលក់ដុំ។ លោកអ្នកអាចសហការដាក់លក់ផលិតផល នៅប្រព័ន្ធលក់ស្វ័យប្រវត្តិរបស់ក្រុមហ៊ុនទាំងនេះបាន ប៉ុន្តែលោកអ្នកត្រូវបង់កំរៃជើងសារនៅពេល ដែលទំនិញលក់បានពី១០% ទៅ៣០% ទៅតាមប្រភេទមុខទំនិញ។

 

ខ្ញុំលើកទឹកចិត្តអោយលោកអ្នកដែលជាអ្នកចែកចាយទំនិញបោះដុំ អាចសហការជាមួយក្រុមហ៊ុនរិចមីបាន ដោយដាក់ផលិតផល នៅអេប(Riich App) និងគេហទំព័ររិច (Riich Website) ហើយលោកអ្នកក៍អាចលក់រាយផលិតផលរបស់លោកអ្នក ដោយស្វ័យប្រវត្តិនៅលើ អេប រិចអិចប្រេស និងបណ្តាញផ្សារទំនើបរបស់រិចអិចប្រេសប្រមាណជិត៥០ទីតាំងផងដែរ។ ទំាងនេះសុទ្ធសឹងតែជា សក្តានុពលដែលលោកអ្នកអាចពង្រីកទីផ្សារនិងបណ្តាញចែកចាយអោយកាន់តែទូរទូលាយ។

 

ចុះឈ្មោះដាក់លក់ផលិតផលបោះដុំ សូមចុចលីង https://forms.gle/VaSfpPyVwGm53zxk7

 

ការសហការដាក់លក់ផលិតផល ជាមួយក្រុមហ៊ុនធំៗទាំងនោះ ក្រៅពីការជំរុញការលក់ស្វ័យប្រវត្តិលោកអ្នក មិនចាំបាច់បារម្ភអំពីការដឹកជញ្ជូននិងសេវាអតិថិជន ព្រោះក្រុមហ៊ុនទាំងនោះគឺជាអ្នករាប់រងទទួលខុសត្រូវ លោកអ្នកអាចចំណេញពេលវេលានិងលុយកាក់ជាច្រើន ដើម្បីផ្តោតទៅលើគុណភាពផលអោយកាន់តែមានភាពលេចធ្លោ និងរៀបចំយុទ្ធសាស្រ្តថ្មីៗដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

ប្រសិនបើបងប្អូនមានសំណួរផ្សេងៗឬសំណូមពរ ក្នុងការបកស្រាយ លោកអ្នកអាចធ្វើការ ខមម៉ិនខាងក្រោម ខ្ញុំនឹងបកស្រាយជូននៅក្នុងអត្ថបទលើកក្រោយ៕ សូមអរគុណ

អត្ថបទរក្សារសិទ្ធិដោយ៖ ឃើរី ទ្បេង

យោបល់ (0)

គ្មានការចូល
gif