តើលោកអ្នកគួរផ្អាកអាជីវកម្មរបស់អ្នក ឬ​ គួរបន្ត នៅអំឡុងពេលវិបត្តិ Covid 19 នេះ ?

បានប្រកាសនៅ Business នៅMay 17 2021 at 04:23 PM

 

ប្រហែលជានៅក្នុងខណៈពេលនេះអ្នកហាក់ដូចជាកំពុងតែទាល់តំរិះ មិនដឹងថាគួរតែធ្វើបែបណាដើម្បីបន្តដង្ហើមអាជីវកម្មដែលកំពុងតែជួបវិបត្តិនេះយ៉ាងដូចម្តេច ធ្លាប់តែពីមុន អតិថិជនចូលមកឡើងពេញៗហាង តែក្នុងពេលនេះវិញគឺស្ងាត់ឈឹងតែម្តង ។ អ្នកកំពុងតែពិចារណាថាគួរបន្តទៀតឬបិទទ្វារសិនអ្នកមានអារម្មណ៍ទៅមុខមិនរួចទេ កែប្រែក៏មិនកើតដែរ ។

ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ  ខ្ញុំចង់លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាថាសូមកុំបោះបង់អី ក្តីសង្ឃឹមគឺនៅតែមានដរាបណាអ្នកមិនចុះចាញ់ មិនបណ្តោយតាមយថាកម្ម ។

ខ្ញុំចង់រំលឹកលោកអ្នកថា អ្នកដែលខ្លាំងពិតប្រាកដ នឹងព្យាយាមចាប់យកឱកាសដែលមាននៅក្នុងវិបត្តិមួយនេះពីព្រោះពួកគេជឿថានៅក្នុងវិបត្តិគឺរមែងតែងតែមានឱកាសប្រសិនបើយើងចេះកែច្នៃ ។ លោកអ្នកសាកគិតទៅមើល នៅពេលទីផ្សារងាយស្រួលរកលុយ អ្នកណាក៏អាចរកលុយបាន អ្នកណាក៏អាចរកស៊ីបាន ។ ប៉ុន្តែនៅពេលដែលមានវិបត្តិ វាគឺជាឱកាសរបស់អ្នកខ្លាំងក្នុងការបញ្ចេញសមត្ថភាពដោះស្រាយ និងស្រោចស្រង់គ្រប់គ្នាចេញពីគ្រោះនេះ ទៅរកឱកាសវិញ ។.

ពេលមានវិបត្តិគឺជាពេលដ៏លំបាកហើយក៏ជាពេលមួយដែលយើងមានពេលផ្តោតលើការបង្កើនប្រសិទ្ធិភាពការងារដើម្បីរស់និងបត់បែនទៅតាមស្ថានការណ៍ឲ្យបានលឿន  ។ ពេលនេះគឺជាពេលដែលបង្រៀនយើងឲ្យចេះជាងមុន ឆ្លាតជាងមុន និង ហ៊ានផ្លាស់ប្តូរនូវអ្វីដែលយើងមិនដែលហ៊ានពីមុនមក ។

ក្នុងស្ថានភាពបែបនេះ ខ្ញុំចង់បំផុសគំនិតលោកអ្នកឲ្យងាកមកចាប់អារម្មណ៍លើវិស័យឌីជីថលវិញ។ វាគឺកត្តាដ៏សំខាន់ខ្លាំងណាស់ដែលលោកអ្នកត្រូវចេះបទបែនតាមស្ថានភាពជាក់ស្តែង ដើម្បីបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន ។ ជាជាងការផ្តោតទៅធ្វើតែរឿងដដែលៗក្នុងស្ថានភាពៃការផ្លាស់ប្តូរនេះ លោកអ្នកត្រូវមានផ្នត់គំនិតរកគិតពីវិធីសាស្ត្រដោះស្រាយ ថាតើយើងគួរតែធ្វើអ្វីសម្រាប់អាជីវកម្មរបស់យើងនៅក្នុងខណៈដែលកំពុងតែមានវិបត្តិបែបនេះ ។

នៅក្នុងអត្ថបទនេះខ្ញុំសូមធ្វើការចែករំលែកនូវគំនិតមួយចំនួន ៣ ដែលម្ចាស់អាជីវកម្មអាចយកទៅអនុវត្តន៍បាន ៖

១ . បន្តរក្សាទំនាក់ទំនងជាមួយអតិថិជន

នៅក្នុងស្ថានភាពបែបនេះ អ្វីដែលអ្នកគួរតែធ្វើបំផុតនោះគឺយកចិត្តទុកដាក់ជាមួយអតិថិជនរបស់លោកអ្នកក៏ដូចជាបន្តរក្សាទំនាក់ទំនងឲ្យបានជិតស្និតជាមួយពួកគេ ។ អំឡុងពេលនេះ អតិថិជនក៏កំពុងតែជួបវិបត្តិដូចជាលោកអ្នកដែរ ។  ដូច្នេះហើយក្រៅពីចង់ឲ្យពួកគាត់ទិញទំនិញរបស់អ្នក។

អ្នកក៏គួរតែព្យាយាមបង្ហាញពួកគាត់ ថាអ្នកបានខ្វល់ខ្វាយពីពួកគាត់ ។ ជាក់ស្តែងអ្នកអាចផ្តល់ជូនជាការបញ្ជុះតម្លៃ ឬក៏សេវាកម្មដឹកជញ្ជូនដែលឥតគិតថ្លៃសម្រាប់អតិថិជន ជាដើម។ ប្រសិនបើអ្នកអាចចូលរួមជួយអតិថិជន ជាមួយនឹងគោលដៅច្បាស់លាស់ ជាមួយគំនិតប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាសេវាកម្មដែលអាចបំពេញតម្រូវការដ៏ចំាបាច់ពិតប្រាកដរបស់អតិថិជន ជាមួយនឹងផលិតផលដែលគាត់អាចទុកចិត្តនិងមានតម្លៃសមរម្យជាងគេនោះ នៅពេលដែលអ្វីៗត្រឡប់មករកភាពដើមវិញ ពួកគាត់នឹងក្លាយទៅជាអតិថិជនដែលស្មោះស្ម័គ្រជាមួយនឹងអ្នក ។

ដូច្នេះកុំបណ្តោយឲ្យអាជីវកម្មរបស់លោកអ្នកអសកម្ម អ្នកអាចបន្តផ្តល់សេវាកម្មនិងការផ្គត់ផ្គង់ដល់អតិថិជនរបស់អ្នក ហើយកុំបង្អាក់នូវគំនិតដែលអ្នកបានគិតចេញជាច្រើន ព្រោះថា គំនិតទំាងនោះ វាអាចជួយអ្នក  ជួយអាជីវកម្មរបស់អ្នកបន្តទៅមុខទៀត ឬក៏អាចធ្វើឲ្យអាជីវកម្មរបស់អ្នកផ្ទុះឡើងខ្លាំងផងក៏ថាបាន ។

២ . ប្រសិនបើអតិថិជនមិនហ៊ានមករកយើងនៅក្នុងហាងទេ យើងទៅរកគាត់ដល់ផ្ទះវិញ

ខ្ញុំបានឮម្ចាស់អាជីវកម្មជាច្រើននិយាយថា ក្នុងកាលៈទេសៈនេះមនុស្សលែងហ៊ានទិញទំនិញ ឬ ចាយលុយទៀតហើយ ។ តែតាមពិតទៅមនុស្សនៅតែមានតម្រូវការទៅលើទំនិញផ្សេងៗ អាហារ ភេសជ្ជៈ និង របស់ប្រើប្រាសជាប្រចាំដដែល ។ ពិតណាស់មនុស្សមិនហ៊ានចេញក្រៅមែនតែពួកគេអាចធ្វើការទិញតាមអនឡាញបាន ។ កាលពីមុនអតិថិជនមករកអ្នកដល់ហាងតែពេលនេះផ្ទុយស្រទ្បះអ្នកត្រូវតែទៅស្វែងរកអតិថិជនវិញ  ។

ជាក់ស្តែងដូចជាហាងទំនិញគ្រឿងទេសធំៗដូចជា AEON Express Chipmong Retail និង Makro ព្រមទាំងអាជីវកម្មធនតូចមួយចំនួនបានបត់ខ្លួនយ៉ាងរហ័សនិងប្រកបដោយភាពឆ្លាតវៃក្នុងស្ថានភាពបែបនេះ ដោយផ្លាស់ប្តូរទៅជាការបម្រើសេវាកម្មអតិថិជនអនឡាញវិញ ។ ដោយឡែកចំពោះអាហារដ្ឋានមួយចំនួនដូចជា One More , Park Café , Topaz និងភោជនីយដ្ឋានទៀតនៅតែបន្តបើកទ្វារ ហើយបញ្ជូលមុឺនុយអេឡិចត្រូនិចក្នុងអាជីវកម្មរបស់ខ្លួនដែលអនុញ្ញាតឲ្យអតិថិជនកម្មង់មុខម្ហូបតាមអនឡាញ រួមជាមួយនឹងការផ្តល់នូវសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃដល់មាត់ទ្វារផ្ទះអតិថិជនតែម្តង ។

ក្នុងកាលៈទេសៈនេះ អ្នកមិនអាចរងចាំអតិថិជនជិះកាត់ហាងដើម្បីចូលទិញទំនិញក្នុងហាងរបស់អ្នកតែមួយមុខនោញទេដោយសារតែម្នាក់ៗកាត់បន្ថយការចេញក្រៅដែលមិនចាំបាច់ហើយច្បាស់ណាស់វានឹងប៉ះពាល់ដល់លំហូរអតិថិជនរបស់អ្នកជាមិនខាន ។ តែអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺស្វែងរកច្រកផ្សព្វផ្សាយណាដែលមានលទ្ធភាពបង្កើតឬសហការជាមួយក្រុមហ៊ុនដឹកជញ្ជូលដូចជា Nham24 Muuve E-gets Foodpanda ជាដើមដើម្បីបន្តផ្គត់ផ្គង់ផលិតផលដល់អតិថិជន ។

៣ .  ផ្តោតលើការទីផ្សារឌីជីថលរួមជាមួយការប្រើប្រាស់ប្រព័ន្ធឌីជីថលជាចម្បង

នៅក្នុងស្ថានភាពបែបនេះកត្តាដ៏ចម្បងមួយដែលអ្នកមិនគួរមើលរំលងនោះគឺជាការធ្វើទីផ្សារតាមរយៈបណ្តាញសង្គម ។  ដោយសារតែមនុស្សភាគច្រើនចេញមកក្រៅមិនកើត ដូច្នេះពួកគេនៅក្នុងផ្ទះហើយកាន់តែចំនាយពេលកាន់តែច្រើនជាមួយបណ្តាញសង្គមជាពិសេសគឺ Facebook យ៉ាងហោចណាស់ក៏ ២ ទៅ ៣ ម៉ោងដែរ  ។ ជាហេតុធ្វើឲ្យបណ្តាញសង្គមគឺជាច្រកផ្សព្វផ្សាយដ៏សំខាន់បំផុតដែលអ្នកមិនគួរមើលរំលង ។

វាដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរខ្លួនឯងមកប្រើប្រាស់បណ្តាញសង្គមដើម្បីអាចបន្តដង្ហើមនៃអាជីវកម្មរបស់អ្នកបាន ។ ជាក់ស្តែងប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងវិស័យអាហារនិងភេស្ជៈអ្វីដែលអ្នកគួរតែធ្វើនៅពេលនេះគឺ ៖

  • ចាប់ផ្តើមមានសកម្មភាពទីផ្សារលើបណ្តាញសង្គម
  • ចាប់ផ្តើមរៀនពីវីធីសាស្រ្តនៅក្នុងថតរូបឲ្យមានភាពទាក់ទាញ
  • ចាប់ផ្តើមរៀនពីវីធីសាស្រ្តនៅក្នុងការ Boost Page បែបងាយ ៗ រៀនវិធីសាស្រ្តងាយៗនៅ ផ្សព្វផ្សាយតាមបណ្តាញសង្គម
  • ពង្រឹងលើការវិចខ្ជប់ និងរសជាតិនៃអាហារ ភេសជ្ជៈ
  • ការទូទាត់ប្រាក់បែបឌីជីថល

 

ប្រព័ន្ធគ្រប់គ្រងការលក់៖ ប្រព័ន្ធគ្រប់គ្រងការលក់ ជារឿងចំបាច់ណាស់ដែលលោកអ្នកត្រូវមាន ជាពិសេសប្រសិនបើអាជីវកម្មលោកអ្នកនៅតូចនៅទ្បើយ តើប្រព័ន្ធគ្រប់គ្រងការលក់មានមុខងារអ្វីខ្លះ៖

  1. ការបោះពុម្ភវិក័យបត្រ័ដោយស្វ័យប្រវត្តិ ដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញនៅក្នុងផ្សារទំនើបធំៗ។
  2. អាចចាត់ចែកបុគ្គលិកឬសមាជិកគ្រួសារអោយជួយលក់បាន ដោយមិនចាំចាច់លក់ដោយខ្លួនឯង ដែលអនុញាតិអោយយើងជាម្ចាស់អាជីវកម្មមានពេលវេលាគ្រប់គ្រាន់គិតពីយុទ្ធសាស្រ្តថ្មីៗដើម្បីអភិវឌ្ឍន៍អាជីវកម្ម។
  3. អាចគ្រប់គ្រង ប្រាក់ចំណូលនិងប្រាក់ចំណេញប្រចាំថ្ងៃ (ដោយសារប្រព័ន្ធគ្រប់គ្រងវាអាចគណនាដោយស្វ័យប្រវត្តិ)។
  4. អាចគ្រប់គ្រងអតិថិជនជំពាក់បានយ៉ាងល្អ។
  5. អាចគ្រប់គ្រងស្តុកច្បាស់លាស់។
  6. អាចគ្រប់គ្រងបានច្បាល់លាស់ថាតើ ផលិតផលណាលក់បាននិងផលិតផលណាលក់មិនបាន។
  7. អាចផ្តល់លទ្ធភាពអោយលោកអ្នកបង្កើតអាជីវកម្មមួយដែលផ្តល់សេរីភាពពិតប្រាកដ កុំអោយអាជីវកម្មចងជើងលោកអ្នក ទៅណាមិនរួច។
  8. មានមុខងារគ្រប់គ្រងសាខាអាជីវកម្ម។
  9. និងមុខងារជាច្រើនទៀត…………………

 

លោកអ្នកប្រាកដជាគិតថា ដើម្បីបានប្រព័ន្ធគ្រប់គ្រងការលក់ខាងលើ ត្រូវចំណាយប្រាក់ច្រើននិងត្រូវការជំនាញគ្រប់គ្រងខ្ពស់។ ទាំងនោះមិនត្រឹមត្រូវទេ បច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធគ្រប់គ្រងជំនាន់ថ្មី ePOS (eCommerce Point of Sale) មានលក្ខណងាយស្រួលប្រើប្រាស់ មិនចាំចាច់ចំណាយច្រើនក្នុងការទិញឧបករណ៍ (Hardware) លោកអ្នកអាចទាញយកតាមរយៈកម្មវិធីស្មាតហ្វូននិងចុះឈ្មោះបង្កើតគណនេយ្យ ដោយខ្លួនឯងបាន អាចប្រើប្រាស់សាកល្បងមិនគិតថ្លៃ និងមានលក្ខណៈងាយស្រួល។ ខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

 

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ  www.epos.riich.me

ទាញយកកម្មវិធីគ្រប់គ្រងការលក់តាមរយៈ តាមតំណលីងនេះ https://play.google.com/store/apps/details?id=com.riichmepos

 

ជំរុញការលក់តាមរយៈ ប្រព័ន្ធលក់ស្វ័យប្រវត្តិបែប eCommerce លោកអ្នកក៍អាចអភិវឌ្ឍន៍ប្រព័ន្ធលក់ស្វ័យប្រវត្តិសម្រាប់អាជីវកម្មរបស់លោកអ្នកបានដែរ បន្ទាប់ពីលោកអ្នកបានបង្កើតគេហទំព័រទំព័រសម្រាប់អាជីវកម្មឬផលិតផលរបស់លោកអ្នក ដោយលោកអ្នកអាចធ្វើការស្នើរសុំទៅធនាគារ (ABA Bank គឺជាធនាគារនាំមុខគេក្នុងការផ្តល់សេវា ទូរទាត់ប្រាក់ស្វ័យប្រវត្តិដែលយើងហៅថា​ Payment Gateway) លោកអ្នកតម្រូវអោយមានវិញ្ញាបនប័ត្រអាជីវកម្ម ប៉ាតង់ និងលក្ខន្តិករបស់ក្រុមហ៊ុនឬអាជីវកម្ម។ មានន័យថា អាជីវកម្មលោកអ្នកតម្រូវអោយចុះបញ្ជីពានិជ្ជកម្មនិងចុះបញ្ជីពន្ធដាត្រឹមត្រូវ ហើយអាជីវកម្មរបស់លោកអ្នកតម្រូវ

អោយមានគណនេយ្យធនាគារក្រុមហ៊ុន។………………………ហឺ ……គិតដល់ត្រង់ចំណុចនេះលោកអ្នកប្រហែលស្មុគស្មាញបន្តិច? ព្រោះដូចខ្ញុំជំរាបខាងលើ​ជំរាបខាងលើ យើងគួរចាប់ផ្តើមអាជីវកម្ម ពីតូចទៅធំ ការចាប់ផ្តើមដំបូង ក៍មិនចាំបាច់ទាន់ ចុះឈ្មោះ ចុះបញ្ជីពានិជ្ជកម្មនិងពន្ធដាអីដែរ នាំអោយស្មុគស្មាញ និងអស់លុយកាក់ សុខចិត្តទុកលុយធ្វើដើមទុនឬទិញឥវ៉ាន់លក់ដូរមិនល្អជាង?

 

បើដូច្នោះតើអាជីវកម្មតូចៗត្រូវធ្វើដូចម្តេច ដើម្បីមានលទ្ធភាពអាចលក់បានដោយស្វ័យប្រវត្តិ?

សំរាប់អាជីវកម្មតូចៗ មានត្រឹមតែហាង ក៍អាចមានប្រព័ន្ធលក់ដោយស្វ័យប្រវត្តិបានដែរ ដោយប្រើសក្តានុពលរបស់ ក្រុមហ៊ុនធំៗ ដែលមានសកម្មភាពអាជីវកម្ម បែបឌីជីថល ដូចជា៖ Food Panda, Nham24, WowNow, Grap, WingMart, Riich Express,  សំរាប់អាជីវកម្មលក់រាយនិងក្រុមហ៊ុន Riich Me សំរាប់ការលក់ដុំ។ លោកអ្នកអាចសហការដាក់លក់ផលិតផល នៅប្រព័ន្ធលក់ស្វ័យប្រវត្តិរបស់ក្រុមហ៊ុនទាំងនេះបាន ប៉ុន្តែលោកអ្នកត្រូវបង់កំរៃជើងសារនៅពេល ដែលទំនិញលក់បានពី១០% ទៅ៣០% ទៅតាមប្រភេទមុខទំនិញ។

 

ខ្ញុំលើកទឹកចិត្តអោយលោកអ្នកដែលជាអ្នកចែកចាយទំនិញបោះដុំ អាចសហការជាមួយក្រុមហ៊ុនរិចមីបាន ដោយដាក់ផលិតផល នៅអេប(Riich App) និងគេហទំព័ររិច (Riich Website) ហើយលោកអ្នកក៍អាចលក់រាយផលិតផលរបស់លោកអ្នក ដោយស្វ័យប្រវត្តិនៅលើ អេប រិចអិចប្រេស និងបណ្តាញផ្សារទំនើបរបស់រិចអិចប្រេសប្រមាណជិត៥០ទីតាំងផងដែរ។ ទំាងនេះសុទ្ធសឹងតែជា សក្តានុពលដែលលោកអ្នកអាចពង្រីកទីផ្សារនិងបណ្តាញចែកចាយអោយកាន់តែទូរទូលាយ។

 

ចុះឈ្មោះដាក់លក់ផលិតផលបោះដុំ សូមចុចលីង https://forms.gle/VaSfpPyVwGm53zxk7

 

យោបល់ (0)

គ្មានការចូល
gif