#តើគួរ #Boost យក #Reach ឬ #Post_Engagement?

បានប្រកាសនៅ Marketing & SEO នៅMay 20 2021 at 03:53 PM
 
#តើគួរ #Boost យក #Reach#Post_Engagement?
 
នៅពេលប៊ូស (Boost) តើខ្ញុំគួរយក Reach ឬ Post Engagement? សំណួរនេះត្រូវបានបងប្អូនអាជីវករជាច្រើនបានចោទសួរ និងចង់ដឹងខ្លាំងមែនទែន។ ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើនេះ បងប្អូនគួរដឹងអំពីភាពខុសគ្នារវាង Reach ហើយនឹង Post Engagement ជាមុនសិន។
 
 
១. #ការប៊ូស (Boost) យក #Reach
 
Reach គឺជាមុខងារមួយដែលគេប្រើសម្រាប់ប៊ូសយ៉ាងណា ឲ្យមនុស្សច្រើនអាចមើលឃើញពីអ្វីដែលគេចង់ផ្សព្យផ្សាយ។ នៅពេលដែលយើងជ្រើសរើសយកមុខងារមួយនេះ ហ្វេសប៊ុក នឹងព្យាយាមរុញការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដែលលោកអ្នកបានប៊ូសនោះ ឲ្យលោតនៅលើ Newsfeed របស់ក្រុមមនុស្សដែលមានចំណូលចិត្តដូច ឬស្រដៀងទៅនឹងអ្វីដែលលោកអ្នកបានកំណត់ ឲ្យមើលឃើញបានច្រើនទៅតាមលទ្ធភាពដែលអាចទៅរួច។ ភាគច្រើនគេប្រើមុខងារ Reach នេះនៅពេលណាគេទើបតែចាប់ផ្តើម​អាជីវកម្មថ្មី​ ហើយចង់ឲ្យមានមនុស្សច្រើនអាចមើលឃើញពីអ្វីដែលគេចង់ផ្សព្វផ្សាយ ពោលគឺបានកាន់តែច្រើន គឺកាន់តែល្អ។
 
 
២. #ការប៊ូស (Boost) យក #Post_Engagement
 
ចំណែកឯ Post Engagement គេប្រើមុខងារមួយនេះសម្រាប់ប៊ូស ឲ្យមានមនុស្សមានសកម្មភាពនៅលើអ្វីដែលគេចង់ផ្សព្វផ្សាយ។ សកម្មភាពទាំងនោះមានដូចជា ការ reaction (like, love, care, haha, wow, sad, angry ) ការ Comment បញ្ចេញមតិ ការ Share ចែករំលែក ការចុចមើល រូបភាព, ការចុចទៅលើ Link ឬចុចចូលទៅមើល Video ជាដើម។ ភាគច្រើនគេប្រើមុខងារនេះសម្រាប់ ឲ្យការផ្សព្វផ្សាយរបស់គេនោះ មានអ្នកចូលរួមក៏ដូចជាសកម្មភាពផ្សេងៗដូចបានរៀបរាប់ខាងលើ ទៅលើ Post ដែលគេបានផ្សព្វផ្សាយ។
សរុបមក រវាងថាតើយើងគួរ Boost យក Reach ឬ Post Engagement គឺវាអាស្រ័យនៅលើគោលបំណងសំខាន់ដែលលោកអ្នកចង់បានតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបើតាមបទពិសោធន៍ក៏ដូចជាការណែនាំពីក្រុមហ៊ុន Facebook លោកអ្នកគួរពិចារណាជ្រើសយកការ Boost យក Post Engagement ជាជាងការ Boost យក Reach ថ្វីត្បិតតែមានមនុស្សឃើញតិចជាងក៏ពិតមែនប៉ុន្តែអ្នកដែលឃើញភាគច្រើនគឺសុទ្ធតែជាអ្នកដែលមានចំណាប់អារម្មណ៍ទៅលើផលិតផល ឬសេវាកម្មរបស់លោកអ្នក៕
 
Cr.kumnit
 
 

យើងខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

 

ប្រព័ន្ធគ្រប់គ្រងការលក់៖ ប្រព័ន្ធគ្រប់គ្រងការលក់ ជារឿងចំបាច់ណាស់ដែលលោកអ្នកត្រូវមាន ជាពិសេសប្រសិនបើអាជីវកម្មលោកអ្នកនៅតូចនៅទ្បើយ តើប្រព័ន្ធគ្រប់គ្រងការលក់មានមុខងារអ្វីខ្លះ៖

  1. ការបោះពុម្ភវិក័យបត្រ័ដោយស្វ័យប្រវត្តិ ដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញនៅក្នុងផ្សារទំនើបធំៗ។
  2. អាចចាត់ចែកបុគ្គលិកឬសមាជិកគ្រួសារអោយជួយលក់បាន ដោយមិនចាំចាច់លក់ដោយខ្លួនឯង ដែលអនុញាតិអោយយើងជាម្ចាស់អាជីវកម្មមានពេលវេលាគ្រប់គ្រាន់គិតពីយុទ្ធសាស្រ្តថ្មីៗដើម្បីអភិវឌ្ឍន៍អាជីវកម្ម។
  3. អាចគ្រប់គ្រង ប្រាក់ចំណូលនិងប្រាក់ចំណេញប្រចាំថ្ងៃ (ដោយសារប្រព័ន្ធគ្រប់គ្រងវាអាចគណនាដោយស្វ័យប្រវត្តិ)។
  4. អាចគ្រប់គ្រងអតិថិជនជំពាក់បានយ៉ាងល្អ។
  5. អាចគ្រប់គ្រងស្តុកច្បាស់លាស់។
  6. អាចគ្រប់គ្រងបានច្បាល់លាស់ថាតើ ផលិតផលណាលក់បាននិងផលិតផលណាលក់មិនបាន។
  7. អាចផ្តល់លទ្ធភាពអោយលោកអ្នកបង្កើតអាជីវកម្មមួយដែលផ្តល់សេរីភាពពិតប្រាកដ កុំអោយអាជីវកម្មចងជើងលោកអ្នក ទៅណាមិនរួច។
  8. មានមុខងារគ្រប់គ្រងសាខាអាជីវកម្ម។
  9. និងមុខងារជាច្រើនទៀត…………………

លោកអ្នកប្រាកដជាគិតថា ដើម្បីបានប្រព័ន្ធគ្រប់គ្រងការលក់ខាងលើ ត្រូវចំណាយប្រាក់ច្រើននិងត្រូវការជំនាញគ្រប់គ្រងខ្ពស់។ ទាំងនោះមិនត្រឹមត្រូវទេ បច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធគ្រប់គ្រងជំនាន់ថ្មី ePOS (eCommerce Point of Sale) មានលក្ខណងាយស្រួលប្រើប្រាស់ មិនចាំចាច់ចំណាយច្រើនក្នុងការទិញឧបករណ៍ (Hardware) លោកអ្នកអាចទាញយកតាមរយៈកម្មវិធីស្មាតហ្វូននិងចុះឈ្មោះបង្កើតគណនេយ្យ ដោយខ្លួនឯងបាន អាចប្រើប្រាស់សាកល្បងមិនគិតថ្លៃ និងមានលក្ខណៈងាយស្រួល។ ខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

 

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ  www.epos.riich.me

ទាញយកកម្មវិធីគ្រប់គ្រងការលក់តាមរយៈ តាមតំណលីងនេះ https://play.google.com/store/apps/details?id=com.riichmepos

 

 

យោបល់ (0)

គ្មានការចូល
gif