អ្នកនិពន្ធ

Kerry Leng

Popular Blogs

គួរចាប់ផ្តើមអាជីវកម្មបែបណា កុំអោយមានហានិភ័យនិងចាយដើមទុនតិច?

បានប្រកាសនៅ Business នៅMay 23 2021 at 09:52 PM

     

ការចាប់ផ្តើមអាជីវកម្មដំបូង វាមានហានិភ័យខ្លាំងដែលទាមទារអោយមានការយកចិត្តទុកដាក់ខ្ពស់ ប្រសិនបើមានការធ្វេសប្រហែសវានឹងបង្ករអោយមានហានិភ័យ ការខាតបង់ពេលវេលានិងលុយកាក់ជាច្រើន ជាពិសេសការបាក់ទឹកចិត្តនិងការប្រឈមបញ្ហាគ្រួសារជាដើម។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីហានិភ័យ(ការប្រថុយប្រទាន) សម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មី​ ដែលលោកអ្នកត្រូវជៀសវាង៖

 

គ្មានភាពប្រាកដប្រជាក្នុងការជ្រើសរើសមុខរបរ៖ មុននឹងសម្រេចចិត្តរកស៊ីមុខរបរណាមួយ​ ត្រូវចាប់ផ្តើមមុខរបរណាដែលជាចំណុចខ្លាំងនិងចំណង់ចំណូលចិត្តរបស់យើង ដែលយើងខ្លួនឯងមានជំនាញច្បាស់លាស់ ជៀសវាងការរកស៊ីតាមគេ ឬរកស៊ីតាមការជំរុញរបស់អ្នកដ៍ទៃទាំងដែលយើងជាម្ចាស់អាជីវកម្មមានការរារែកចិត្ត។ ដូច្នេះប្រសិនបើលោកអ្នកមានការរារែកចិត្តក្នុងការជ្រើសរើសមុខរបរ សូមកុំទាន់ប្រញាប់ក្នុងការចាប់ផ្តើមអាជីវកម្ម។

 

គ្មានផែនការអាជីវកម្មច្បាស់លាស់មិនថាអាជីវកម្មតូចឬធំ មុននឹងចាប់ផ្តើមលោកអ្នកត្រូវមានផែនការអោយបានច្បាស់លាស់ យ៉ាងហោចណាស់ត្រូវ មានផែនការចំណាយ ចំណូលនិងទុនបំរុងយ៉ាងហោចណាស់រយៈពេល០៦ខែ។ ត្រូវចាយទៅលើអ្វីដែលចាំបាច់ឬ ចាយលើអ្វីដែលនាំអោយយើងអាចបង្កើនចំណូលបាន ហើយត្រូវចាយអោយត្រូវតាមខ្ទង់ចំណាយ ដែលយើងបានធ្វើផែនការចំណាយ កុំចាយតាមចិត្តចង់ កុំតុបតែងហាងតាមចិត្តនឹកឃើញ ដែលនាំអោយខាតបង់លំអូរសាច់ប្រាក់។

 

ដើមទុនមិនគ្រប់គ្រាន់៖ ដើមទុនមិនគ្រប់គ្រាន់ គឺជាហានិភ័យមួយដែល រារាំងមិនអោយអាជីវកម្ម ដំណើរការទៅបាន ជាពិសេស ប្រសិនបើយើងគ្មានផែនការអាជីវកម្ម ច្បាស់លាស់ អាចអោយយើងអស់ទុនកណ្តាលផ្លូវនឹងឈានទៅដល់ការក្ស័យទុន។

 

គ្មានជំនាញនិងចំណេះដឹងទីផ្សារ៖ ត្រូវស្វែងយល់ពីទីផ្សារអោយបានច្បាស់មុននឹងចាប់ផ្តើមអាជីវកម្ម ត្រូវស្វែងយល់ពី ផលិតផល​របស់​យើងខ្លួនឯង ភាពខ្លាំង ភាពខ្សោយ ប្រៀបធៀបនឹងដៃគូរប្រកួតប្រជែង។ ជាពិសេសត្រូវដឹងថា តើផលិតផលឬ​សេវាកម្មរបស់យើងសំរាប់មនុស្សប្រភេទណា? តើធ្វើដូចម្តេចទើបព័ត៌មានផលិតផលនិងសេវាកម្មរបស់យើងទៅដល់អតិថិជនគោលដៅ។ ប្រសិនបើយើងគ្មានចំណេះដឹងទីផ្សារ វានឹងនាំមកនូវការខាតបង់ពេលវេលា និងលុយកាក់ជាច្រើន វាប្រៀបបាននឹង​យើងទៅបង់សំណាញ់ទំាងមិនដឹងថា ក្នុងបឹងមានត្រីដែរឬអត់? ឬមានត្រីដែលយើងចង់បានដែរឬអត់?

 

មិនចេះប្រើមនុស្សឬគ្មានជំនាញប្រើមនុស្ស៖  ពាក្យមួយមាត់គេថា​ ប្រសិនបើយើងចង់ដើរលឿន ចូរដើរម្នាក់ឯង តែប្រសិនបើ​យើងចង់ដើរអោយបានឆ្ងាយ ចូរដើមមានគ្នា។ ប្រសិនបើយើងបើកដំណើរការអាជីវកម្មមួយ ហើយធ្វើអ្វីៗដោយខ្លួនឯង នោះគេមិន​ហៅថា ជាអាជីវកម្មនោះទេ ព្រោះការចាប់ផ្តើមអាជីវកម្មកឺយើងគ្រប់រូបចង់បានសេរីភាពពេលវេលានិងលុយកាក់។ យើងចង់បានលុយហើយ ហើយចង់បានពេលវេលាទៀត ដូច្នេះចូររៀនប្រើប្រាស់មនុស្សអោយធ្វើការជំនួសយើង។ ទាំងការបំរើសេវាអតិថិជន ការគិតលុយ។ល។ កុំខ្លាចបុគ្គលិកកឹបកេង សម័យនេះគេមានប្រព័ន្ធគ្រប់គ្រងអាជីវកម្ម បញ្ជីស្នាមមានភាពច្បាស់លាស់ ការទូរទាត់ទៀតសោតអាចទូរទាត់បានតាមប្រព័ន្ធធនាគារ ដោយមិនចាំបាច់បារម្ភទេ ខ្ញុំនឹងបង្ហាញលំអិតខាងក្រោម។

 

គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្ម៖ ពេលវេលាជារឿងសំខាន់ណាស់ ក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ដែលតំរូវអោយម្ចាស់អាជីវកម្ម ដាក់ចិត្ត ដាក់កាយ ដាក់ទាំងជីវិតដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ប្រសិនបើអ្នកគ្មានពេលវេលាគ្រប់គ្រាន់ទេ អ្នក​មិនគួរចាប់ផ្តើមអាជីវកម្មទេ លោកអ្នកអាចគិតថា៖ លោកអ្នកអាច រៀបចំប្រព័ន្ធគ្រប់គ្រងការលក់ នឹងដាក់បុគ្គលិក អោយធ្វើការ ដោយគ្រាន់បំពាក់កាម៉ារាសុវត្ថិភាពជាដើម? តែសម្រាប់អាជីវកម្មថ្មី តម្រូវអោយយើងជាម្ចាស់អាជីវកម្ម គ្រប់គ្រងអោយបានដឹតដល់ មានប្រព័ន្ធគ្រប់គ្រងការលក់និងកាម៉ារាសុវត្ថិភាពមិនអាចជួយអោយអាជីវកម្ម អ្នកជោគជ័យបានទេ។ កំហុសមួយទៀត ក្នុងការចាប់ផ្តើមអាជីវកម្មថ្មីគឺ ម្ចាស់អាជីវកម្មនៅស្តាយការងារ ស្តាយប្រាក់ខែ នឹងចង់រង់ចាំរហូតអាជីវកម្មរ៉ឹងមាំចាំមកគ្រប់គ្រង? អាជីវកម្មថ្មីថ្មោងត្រូវការគ្រប់គ្រងនិងការមើលថែរជាពិសេស ហើយវានឹងជួបបញ្ហាជាច្រើន ដែលត្រូវដោះស្រាយនិងកែលំអរ

ភ្លាមៗ ដែលតម្រូវអោយម្ចាស់អាជីវកម្មលះបង់កាយចិត្តមកគ្រប់គ្រងងោយផ្ទាល់ ប្រសិនបើគ្រាន់តែគ្រប់គ្រងពីចំងាយ ក៍អាចជោគជ័យដែរនោះ ប្រហែលគ្មានអ្នកក្រទេ ក៍គ្មានអ្នកបរាជ័យដែរ។

 

តើត្រូវធ្វើដូចម្តេចដើម្បីចាប់ផ្តើមអាជីវកម្មមួយអស់ដើមទុនតិចនិងគ្មានការប្រថុយប្រថានខ្ពស់?

 

គិតអោយធំ តែចាប់ផ្តើមពីតូចៗ៖ ធ្វើអាជីវកម្មត្រូវគិតអោយធំ តែត្រូវចាប់ផ្តើមពីតូចៗ ព្រោះវាមិនពិបាកទេ ក្នុងការពង្រីកអាជីវកម្មបន្តិចម្តងៗ។ ការអនុវត្តជាក់ស្តែងវាខុសពីការគិត ការពិសេសប្រសិនបើយើងចាប់ផ្តើមអាជីវកម្មថ្មីៗ ការចាប់ផ្តើមតូចៗ វាជួយអោយយើង មានឱកាសដកបទពិសោធន៍ពីទីផ្សារជាក់ស្តែង រៀនពីការគ្រប់គ្រងអាជីវកម្មជាក់ស្តែងនិងជាពិសេស អាចកាត់​បន្ថយហានិភ័យជាច្រើន។

 

កុំធ្វើតាមគេ កុំរកស៊ីតាមគេ៖ ចាប់ផ្តើមអាជីវកម្មឬមុខរបរណាដែលចេញពី ភាពខ្លាំងរបស់យើង ចំណង់ចំណូលចិត្តរបស់យើង ចេញពីជំនាញរបស់យើង កុំធ្វើតាមគេ កុំចំលងគេ ព្រោះប្រសិនបើយើងធ្វើអ្វីដែលមិនមែនជាភាពខ្លាំងរបស់យើង មិនមែនជាចំណង់ចំណូលចិត្តរបស់យើង យើងប្រាកដជាងាយនឹងបោះបង់ចោលនៅពេលដែលជួបបញ្ហា។

 

ប្រើប្រាស់បណ្តាញសង្គមដើម្បីជំរុញទីផ្សារ៖ អាជីវកម្មថ្មីថ្មោង មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើទីផ្សារនោះទេ

អោយនេះគឺជាឧបសគ្គរបស់អាជីវកម្មថ្មី ដែលពិបាកនឹងរីកចំរើន ដូច្នេះយើងត្រូវចេះប្រើប្រាស់សក្កានុពលបណ្តាញសង្គម ដើម្បី ផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួន។ ដោយចេះប្រើប្រាស់នឹងផ្លាស់ប្តូរមិត្តភក្តិក្នុងបណ្តាញសង្គមអោយក្លាយជាអតិថិជន។

 

ពង្រឹងនឹងពង្រីកសេវាអតិថិជន៖ អាជីវកម្មមួយដែលជោគជ័យយូរអង្វែងមិនមែនអាស្រ័យលើការស្វែងរកអតិថិជនថ្មី រហូតនោះទេ តែវាអាស្រ័យលើការចេះតែរក្សារអតិថិជនរបស់អ្នក ដែលបានទិញផលិតផលរួចហើយ អោយបន្តទិញផលិតផលម្តងហើយម្តងទៀត។ ដើម្បីថែរក្សារអតិថិជនបានលោកអ្នកត្រូវមានប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន  ការបង្កើតអោយមានកាតសមាជិកឬប័ណ្ណបញ្ចុះតម្លៃ ឬប័ណ្ណវីអាយភីជាដើម។

 

កុំស្តុកទំនិញច្រើនមុខ៖ ត្រូវស្តុកតែទំនិញណាដែលលក់ដាច់ ឬទំនិញចាំបាច់។ ការស្តុកទំនិញច្រើនវានាំអោយលោកអ្នក កប់ដើមនៅនឹងឥវ៉ាន់ ប្រឈមនឹងការខូចខាត បាក់បែក និងហួសសុពលភាពជាដើម។​

 

កាត់បន្ថយការលក់ជំពាក់៖ ដោយប្រាប់អតិថិជនពីផលវិបាកក្នុងសម័យកូវីឌ (ពេលខ្លះកុំខ្លាចគេមិនទិញ ព្រោះបើយើងបង្កើតទំលាប់ជំពាក់គេ នឹងជំពាក់យើងរហូត អតិជនអាចលើកហេតុផលថា៖ #ពីមុនជំពាក់បាន លើកលែងចំពោះមួយល្អៗ។

 

ត្រូវតាមដានតម្លៃទំនិញលើទីផ្សារជាប្រចាំ៖ មុខទំនិញខ្លះ ក្រុមហ៊ុនមានកម្មវិធីប្រូម៉ូសិន តម្លៃពិសេស យើងគួរកាត់ស្តុកតាម លទ្ធភាពដើម្បីបានឱកាសចំណេញខ្ពស់ ឬទំនិញខ្លះទ្បើងថ្លៃតាមស្ថានទីផ្សារ ពេលខ្លះយើងទ្បើងតិចៗតាមទីផ្សារដែរទៅ។

 

ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការលក់៖ ប្រព័ន្ធគ្រប់គ្រងការលក់ សំដៅលើប្រព័ន្ធគ្រប់គ្រង ដែលលោកអ្នកអាចកត់ត្រានិងគ្រប់គ្រងស្តុកចូល ស្តុកចេញ អាចធ្វើការលក់ដោយស្វ័យប្រវត្តិ អាចបង្កើតគណនេយ្យប្រើប្រាស់សម្រាប់អ្នកគិតលុយ អ្នកគ្រប់គ្រងស្តុក អាចត្រួតពិនិត្យរបាយការលក់ប្រចាំថ្ងៃ អាចត្រួតពិនិត្យប្រាក់ចំណេញនិងចំណូលប្រចាំថ្ងៃ អាចបោះពុម្ភវិក័យបត្រដោយស្វ័យប្រវត្តិជូនអតិថិជនដូចផ្សារទំនើប អាចគ្រប់គ្រងនឹងថែរក្សារអតិថិជន អាចបង្កើតកូប៉ុនឬប័ណ្ណបញ្ចុះតម្លៃដើម្បីថែរក្សារអតិថិជន។ល។

 

លោកអ្នកប្រាកដជាគិតថា ដើម្បីបានប្រព័ន្ធគ្រប់គ្រងការលក់ខាងលើ ត្រូវចំណាយប្រាក់ច្រើននិងត្រូវការជំនាញគ្រប់គ្រងខ្ពស់។ ទាំងនោះមិនត្រឹមត្រូវទេ បច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធគ្រប់គ្រងជំនាន់ថ្មី ePOS (eCommerce Point of Sale) មានលក្ខណងាយស្រួលប្រើប្រាស់ មិនចាំចាច់ចំណាយច្រើនក្នុងការទិញឧបករណ៍ (Hardware) លោកអ្នកអាចទាញយកតាមរយៈកម្មវិធីស្មាតហ្វូននិងចុះឈ្មោះបង្កើតគណនេយ្យ ដោយខ្លួនឯងបាន អាចប្រើប្រាស់សាកល្បងមិនគិតថ្លៃ និងមានលក្ខណៈងាយស្រួល។ ខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ  www.epos.riich.me ឬទាញយកកម្មវិធីគ្រប់គ្រងការលក់តាមរយៈតាមតំណលីងនេះ https://play.google.com/store/apps/details?id=com.riichmepos

 

អត្ថបទរក្សារសិទ្ធិដោយ៖ ឃើរី ទ្បេង

 

 

 

 

 

យោបល់ (0)

គ្មានការចូល
gif