ចំណុចសំខាន់ទាំងនេះ ដែលជួយឲ្យអាជីវកម្មរបស់អ្នកនៅលើបណ្តាញសង្គមកាន់តែមានភាពជោគជ័យ

បានប្រកាសនៅ Business នៅMay 25 2021 at 02:56 PM

ជាធម្មតា មនុស្សគ្រប់រូបតែងតែនិយមស្វែងរកព័ត៌មានទាក់ទងនឹងមុខទំនិញឬសេវាកម្មនានានៅ​លើ​បណ្តាញ​សង្គម ឬប្រព័ន្ធឌីជីថលផ្សេងៗ ជាមុនសិន មុនពេលដែលពួកគេសម្រេចចិត្តធ្វើការបញ្ជាទិញផលិតផលឬជាវនូវសេវាកម្មនោះយកមកប្រើប្រាស់។ ការធ្វើបែបនេះអាចជួយពួកគេក្នុងការសម្រេចចិត្ត ក៏ដូចជាអាចទទួលបាននូវផលិតផល និងសេវាកម្មមួយដែលមានគុណភាពល្អពិតប្រាកដ សាកសមទៅនឹងតម្លៃដែលពួកគេបានចំណាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ផ្ដល់ភាពងាយស្រួលដល់ពួកគេផងដែរ ដោយមិនចាំបាច់ចំណាយពេលទៅស៊ើបសួរពត៌មានផ្ទាល់ពីក្រុមហ៊ុន ឬសួរនាំពីអ្នកដទៃច្រើនឡើយ។ ដូចគ្នានេះផងដែរ សម្រាប់ម្ចាស់អាជីវកម្មក្នុងសម័យទំនើបនេះវិញ គួរតែងាកមកប្រើប្រាស់បណ្តាញសង្គម ឬគេហទំព័រដើម្បីទាញជាប្រយោជន៍បម្រើដល់អាជីវកម្មរបស់ខ្លួន។

យ៉ាងណាមិញថ្ងៃនេះពួកយើងនឹងលើកយកនូវចំណុចពិសេសៗទាំង06​ដែលអាចជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពជោគជ័យតាមរយៈការប្រើប្រាស់គេហទំព័រឬបណ្ដាញសង្គមរបស់អ្នក៖

១. កត់ត្រាទុកនូវពាក្យគន្លឹះ និងសំណួរសំខាន់ៗរបស់អតិថិជន

លោកអ្នកគួរចាំបាច់រៀនសង្កេត និងកត់ចំណាំនូវពាក្យគន្លឹះ ឬសំណួររបស់អតិថិជនដែលធ្លាប់បានចោទសួរមកកាន់លោកអ្នក ក៏ព្រោះថាចំណុចទាំងនេះគឺពិតជាមានសារៈសំខាន់មែនទែន ពិសេសគឺនៅពេលដែលអាជីវកម្មរបស់លោកអ្នកពឹងផ្អែកលើបណ្តាញសង្គម ឬគេហទំព័រជាជំនួយក្នុងការផ្សព្វផ្សាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយឲ្យលោកអ្នកធ្វើការកំណត់នូវតម្រូវការរបស់អតិថិជនច្បាស់លាស់ តាមរយៈការចោទសួររបស់ពួកគេ។

២. បង្កើតប្រធានបទថ្មីៗ និងមានប្រយោជន៍

ប្រសិនបើលោកអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ជាពិសេសបណ្តាញសង្គម ហ្វេសប៊ុក លោកអ្នកប្រាកដជាដឹងរួចមកហើយថាប្រធានបទរបស់បងប្អូនអាជីវករយើងគឺនៅមានកម្រិត ហើយមានភាពច្រំដែល និងស្រដៀងគ្នាពីមួយទៅមួយ ដូចនេះដើម្បីជួយឲ្យបណ្តាញសង្គមរបស់លោកអ្នក មានភាពទាក់ទាញ និងជោគជ័យ លោកអ្នកគួរពិចារណាបង្កើតមាតិកាឬប្រធានបទថ្មីៗ និងមានប្រយោជន៍សម្រាប់ធ្វើការចែករំលែក។

៣. ឆ្លើយតបអតិថិជនឲ្យបានរហ័ស

ការឆ្លើយតបទៅកាន់អតិថិជនបានរហ័សពិតជាសំខាន់ខ្លាំងមែនទែន ព្រោះវាបានបង្ហាញថាលោកអ្នកមានភាពទទួលខុសត្រូវខ្ពស់ចំពោះការងារ ហើយវាក៏អាចឲ្យអតិថិជនយល់ថាលោកអ្នកមានការយកចិត្តទុកដាក់ខ្ពស់ទៅពួកគាត់ និងចាត់ទុកពួកគាត់ជាមនុស្សសំខាន់។ លើសពីនេះទៅទៀត លោកអ្នកគួរដឹងថាការប្រែប្រួលចិត្តរបស់មនុស្សគឺមានភាពរហ័សណាស់ ដូច្នេះប្រសិនបើលោកអ្នកឆ្លើយតបទៅកាន់ពួកគាត់មានភាពយឺតយ៉ាវនោះ ពួកគាត់អាចនឹងមានការប្រែប្រួលចិត្តលែងចង់បានរបស់ដែកពួកគាត់ធ្លាប់ចាប់អារម្មណ៍ក៏ថាបាន។ នេះបើតាមការណែនាំរបស់ក្រុមហ៊ុន ហ្វេសប៊ុក ផ្ទាល់ លោកអ្នកមិនគួរឆ្លើយតបទៅកាន់អតិថិជនយឺតជាង ១៥នាទីនោះទេ ព្រោះចន្លោះពេលនោះ អតិថិជននឹងមានការប្រែប្រួលចិត្តលឿនបំផុត ដែលជាហេតុធ្វើឲ្យអ្នកបាត់បង់អតិថិជនក៏ដូចជាប្រាក់ចំណូលមួយចំនួនផងដែរ។

៤. ផ្ដល់នូវមាតិកាអប់រំ

អ្នកដែលតាមដានទស្សនានូវមាតិការបស់អ្នក គឺពួកគេតែងចង់ឲ្យអ្នកបង្ហាញពីរបៀបដោះស្រាយបញ្ហា ឬចម្ងល់ផ្សេងៗដែលពួកគេកំពុងតែជួបប្រទះជាមួយនឹងបញ្ហាផ្សេងៗឬទាក់ទងជាមួយនឹងផលិតផលរបស់អ្នកជាដើម។

៥. បង្ហាញនូវសកម្មភាពខាងក្រៅ

ការដាក់បញ្ចូលសកម្មភាពក្រៅឆាកនៅលើបណ្ដាញសង្គម ហ្វេសប៊ុក គឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែន ចុះហេតុអ្វីបានជាអ្នកមិនបង្ហាញឲ្យអ្នកដែលគាំទ្រ Facebook និង Instagramរបស់អ្នកឃើញនូវអ្វីដែលអ្នកទើបតែមាន? ដូចជាដាក់ស្ដង់ពាណិជ្ជកម្មនៅកន្លែងពិពណ៌ណាមួយដើម្បីបង្ហាញពីផលិតផលរបស់អ្នក ឬធ្វើការចែកទានសប្បុរសធម៌ដល់អ្នកខ្សត់ខ្សោយពិតប្រាកដ ផ្ដល់ជាសម្ភារៈសិក្សាដល់សិស្សៗនៅដាច់ស្រយាលជាដើម ដែលនេះធ្វើឡើងដោយអារម្មណ៍ចង់ជួយជ្រោមជ្រែង និងចែករំលែកយ៉ាងពិតប្រាកដ មិនមែនបង្ហាញគ្រាន់តែផ្សព្វផ្សាយផលិតផលរបស់ខ្លួននោះទេ។

សរុបមកគោលដៅយ៉ាងពិតប្រាកដដើម្បីបង្កើនការលក់របស់អ្នកនៅលើបណ្ដាញសង្គមនោះគឺបង្កើននូវចំនួនអ្នកចូលរួម(Engagement)ឲ្យបានកាន់ច្រើននិងឆ្លើយតបសារអតិថិជនឲ្យបានរហ័ស។ដូចនេះអ្នកលក់ត្រូវតែឧស្សាហ៍ព្យាយាម បង្ហាញនូវកាយវិការរស់រវើក រហ័សរហួន ពាក្យសម្ដីទន់ភ្លន់ច្បាស់លាស់ដើម្បីបង្កើតឲ្យមានបទពិសោធន៍មួយដែលល្អបំផុត នៅពេលដែលអតិថិជនមកទិញផលិតផលឬសេវាកម្មរបស់អ្នក(ទោះបីជាអ្នកលក់តាមអ៊ីនធើណេតក៏ដោយតែត្រូបបង្ហាញពីភាពជិតស្និទ្ធហាក់បីដូចជាបានមកជួបផ្ទាល់ដូច្នឹងដែរ)។

.ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការលក់

ប្រព័ន្ធគ្រប់គ្រងការលក់ សំដៅលើប្រព័ន្ធគ្រប់គ្រង ដែលលោកអ្នកអាចកត់ត្រានិងគ្រប់គ្រងស្តុកចូល ស្តុកចេញ អាចធ្វើការលក់ដោយស្វ័យប្រវត្តិ អាចបង្កើតគណនេយ្យប្រើប្រាស់សម្រាប់អ្នកគិតលុយ អ្នកគ្រប់គ្រងស្តុក អាចត្រួតពិនិត្យរបាយការលក់ប្រចាំថ្ងៃ អាចត្រួតពិនិត្យប្រាក់ចំណេញនិងចំណូលប្រចាំថ្ងៃ អាចបោះពុម្ភវិក័យបត្រដោយស្វ័យប្រវត្តិជូនអតិថិជនដូចផ្សារទំនើប អាចគ្រប់គ្រងនឹងថែរក្សារអតិថិជន អាចបង្កើតកូប៉ុនឬប័ណ្ណបញ្ចុះតម្លៃដើម្បីថែរក្សារអតិថិជន។ល។

 

លោកអ្នកប្រាកដជាគិតថា ដើម្បីបានប្រព័ន្ធគ្រប់គ្រងការលក់ខាងលើ ត្រូវចំណាយប្រាក់ច្រើននិងត្រូវការជំនាញគ្រប់គ្រងខ្ពស់។ ទាំងនោះមិនត្រឹមត្រូវទេ បច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធគ្រប់គ្រងជំនាន់ថ្មី ePOS (eCommerce Point of Sale) មានលក្ខណងាយស្រួលប្រើប្រាស់ មិនចាំចាច់ចំណាយច្រើនក្នុងការទិញឧបករណ៍ (Hardware) លោកអ្នកអាចទាញយកតាមរយៈកម្មវិធីស្មាតហ្វូននិងចុះឈ្មោះបង្កើតគណនេយ្យ ដោយខ្លួនឯងបាន អាចប្រើប្រាស់សាកល្បងមិនគិតថ្លៃ និងមានលក្ខណៈងាយស្រួល។ ខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ  www.epos.riich.me ឬទាញយកកម្មវិធីគ្រប់គ្រងការលក់តាមរយៈតាមតំណលីងនេះ https://play.google.com/store/apps/details?id=com.riichmepos

 

យោបល់ (0)

គ្មានការចូល
gif