កំហុស​ទាំង៤ ​ដែល​អាជីវកម្ម​ធុនតូច​កំពុង​ប្រព្រឹត្ត

បានប្រកាសនៅ Business នៅMay 25 2021 at 04:02 PM

 

យុទ្ធសាស្ត្រ​ទីផ្សារ​សម័យ​ទំនើប​​បានក្លាយ​ទៅជា​ចំណាប់​អារម្មណ៍​សម្រាប់​អាជីវកម្ម​សព្វថ្ងៃនេះ​។​​ បើសិនជា​អ្នក​មិនអាច​ធ្វើឲ្យផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​អាច​​ទៅដល់​​អតិថិជន​គោលដៅ​​ទេ​​នោះ​អ្នក​នឹង​បាត់បង់​ទីផ្សារ​សម្រាប់ការ​​ប្រកួត​ប្រជែងជាមួយនឹងដៃគូ​លើ​ទីផ្សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាក់ជា​មិនខាន។ ប្រសិនបើ​គម្រោង​ឌីជីថល​ម៉ាឃីតធីង​របស់​អ្នក​​មិន​​ទទួល​បាន​​លទ្ធផល​​ល្អ​​ វា​​ប្រាកដ​​ណាស់​​​​ថា​​អ្នក​​កំពុង​​បង្កើត​​កំហុស​​ឬ​មាន​អ្វី​មួយ​ដែល​មិនប្រក្រតី​ហើយ។

 

1. យុទ្ធសាស្រ្តមិនដូចជាយុទ្ធសាស្រ្ត ការបង្កើត​វេបសាយ​និង​ទំព័រ​ហ្វេសប៊ុក​មិនមែន​ជាអ្វី​ដែល​ពិបាក​នោះទេ​ប៉ុន្តែ​បញ្ហា​​ត្រង់ថា​តើ​អ្នក​នឹ​ង​ប្រើ​ពួក​វា​ដើម្បី​សម្រេច​ប្រយោជន៍​ដែល​អ្នក​បានគ្រោងទុក​យ៉ាង​ដូចម្តេច​។ នៅពេល​ដែល​អ្នក​បង្កើត​អាជីវកម្ម​តាម​វេបសាយ​ អ្នក​ត្រូវ​រក​វិធី​ប្រើ​វា​ដើម្បី​លក់​ផលិតផល​​និង​សេវាកម្ម​របស់អ្នក​។ ក្រៅពីនេះ​អ្នក​គួរ​រក​វិធី​ទាក់ទាញ​អតិថិជន​ឲ្យ​ចាប់អារម្មណ៍នឹង​អ្វី​ដែល​អ្នក​កំពុងលក់​​។ ​បញ្ហា​ទាំងអស់នេះ​អាច​ដោះស្រាយ​​បានតាម​រយៈ​ការ​បង្កើត​រូប​ភាព​ មាតិកា ឬ​វីដេអូ​ជា​ដើម​ដែល​គួរឲ្យ​ចាប់អារម្មណ៍​និង​មានគុណ​តម្លៃ​ក្នុង​ការ​ចែកចាយ​បន្ត​។ អ្នក​គួរ​ចងចាំ​ថា​យុទ្ធសាស្រ្ត​នីមួយៗ​មិនមែន​សម្រាប់​ការប្រើ​រយៈពេល​ខ្លី​នោះទេ​​ប៉ុន្តែ​សម្រាប់​ពេលវែង​ទៅខាងមុខ​ទៀត​ដើម្បី​ធ្វើឲ្យ​មានការ​រីក​ចម្រើន។
 

បើដូច្នោះតើអាជីវកម្មតូចៗត្រូវធ្វើដូចម្តេច ដើម្បីមានលទ្ធភាពអាចលក់បានដោយស្វ័យប្រវត្តិ?

សំរាប់អាជីវកម្មតូចៗ មានត្រឹមតែហាង ក៍អាចមានប្រព័ន្ធលក់ដោយស្វ័យប្រវត្តិបានដែរ ដោយប្រើសក្តានុពលរបស់ ក្រុមហ៊ុនធំៗ ដែលមានសកម្មភាពអាជីវកម្ម បែបឌីជីថល ដូចជា៖ Food Panda, Nham24, WowNow, Grap, WingMart, Riich Express,  សំរាប់អាជីវកម្មលក់រាយនិងក្រុមហ៊ុន Riich Me សំរាប់ការលក់ដុំ។ លោកអ្នកអាចសហការដាក់លក់ផលិតផល នៅប្រព័ន្ធលក់ស្វ័យប្រវត្តិរបស់ក្រុមហ៊ុនទាំងនេះបាន ប៉ុន្តែលោកអ្នកត្រូវបង់កំរៃជើងសារនៅពេល ដែលទំនិញលក់បានពី១០% ទៅ៣០% ទៅតាមប្រភេទមុខទំនិញ។

 

ខ្ញុំលើកទឹកចិត្តអោយលោកអ្នកដែលជាអ្នកចែកចាយទំនិញបោះដុំ អាចសហការជាមួយក្រុមហ៊ុនរិចមីបាន ដោយដាក់ផលិតផល នៅអេប(Riich App) និងគេហទំព័ររិច (Riich Website) ហើយលោកអ្នកក៍អាចលក់រាយផលិតផលរបស់លោកអ្នក ដោយស្វ័យប្រវត្តិនៅលើ អេប រិចអិចប្រេស និងបណ្តាញផ្សារទំនើបរបស់រិចអិចប្រេសប្រមាណជិត៥០ទីតាំងផងដែរ។ ទំាងនេះសុទ្ធសឹងតែជា សក្តានុពលដែលលោកអ្នកអាចពង្រីកទីផ្សារនិងបណ្តាញចែកចាយអោយកាន់តែទូរទូលាយ។

ចុះឈ្មោះដាក់លក់ផលិតផលបោះដុំ សូមចុចលីង https://forms.gle/VaSfpPyVwGm53zxk7

 

2. ផ្តល់​សន្យាដែល​ធ្វើ​មិន​បាន វា​ជា​បញ្ហា​​ដែល​​សំខាន់​​ណាស់​​ក្នុង​​ការ​​រក្សា​​ភាពយូរ​​អង្វែង។ ការសន្យា​អ្វី​ជាមួយ​នឹ​ង​អតិថិជន​​ហើយ​អ្នក​មិនអាច​សម្រេច​បាន​វា​នឹងក្លាយ​ជា​កត្តា​ដែល​នាំ​ឲ្យ​អតិថិជន​បាត់បង់ទំនុកចិត្ត​ព្រមទាំង​អាច​ឆ្លុះបញ្ចាំង​ពី​ចំណុច​អវិជ្ជមាន​របស់​អាជីវកម្ម​អ្នក​។ ការផ្តល់ឲ្យ​នូវ​អ្វី​ដែល​អតិថិជន​រំពឹងទុកនឹង​ធ្វើឲ្យ​ពួកគេ​មាន​ការពេញចិត្ត​ជារឿង​ដ៏​សំខាន់​ណាស់​ក្នុងការ​ចងចិត្ត​អតិថិជន​។

 

 3. កង្វះ​ទិន្នន័យ ការ​ដាក់​យុទ្ធសាស្ត្រផ្សព្វផ្សាយ​​ណាមួយ​បញ្ចូល​ទៅក្នុង​គេហទំព័រ បណ្តាញ​សង្គម ឬ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ផ្សេងៗទៀត​មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​         ឡើយ។ ក្នុងនាមជា​ម្ចាស់អាជីវកម្ម​​អ្នក​គប្បី​រៀន​​ពី​​កំហុស​និង​ចំណុច​ខ្វះ​ខាត​ដែល​នាំ​ឲ្យ​យុទ្ធសាស្ត្រ​របស់អ្នក​មិន​ដំណើរ​ការ​​ហើយ​​កែប្រែ​​​វា​​ឲ្យ​បានល្អ​​ចំពោះ​​ការផ្សព្វផ្សាយ​​         លើកក្រោយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ​កង្វះ​ទិន្នន័យ​ដែល​អាច​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​អាជីវកម្ម​អ្នក​ព្រោះ​ភាព​ជោគជ័យ​ចាប់ផ្តើម​ពី​ការបង្កើត​កំហុស។        ដូចនេះ​អ្នក​អាច​សិក្សា​ពី​វា​បាន​និង​កែប្រែ​វា​ឲ្យ​កាន់តែ​ល្អ​សម្រាប់​ការផ្សព្វផ្សាយ​លើកក្រោយ​ទៀត។
 
 
4. កង្វះប្រព័ន្ធគ្រប់គ្រងការលក់ប្រព័ន្ធគ្រប់គ្រងការលក់ សំដៅលើប្រព័ន្ធគ្រប់គ្រង ដែលលោកអ្នកអាចកត់ត្រានិងគ្រប់គ្រងស្តុកចូល ស្តុកចេញ អាចធ្វើការលក់ដោយស្វ័យប្រវត្តិ អាចបង្កើតគណនេយ្យប្រើប្រាស់សម្រាប់អ្នកគិតលុយ អ្នកគ្រប់គ្រងស្តុក អាចត្រួតពិនិត្យរបាយការលក់ប្រចាំថ្ងៃ អាចត្រួតពិនិត្យប្រាក់ចំណេញនិងចំណូលប្រចាំថ្ងៃ អាចបោះពុម្ភវិក័យបត្រដោយស្វ័យប្រវត្តិជូនអតិថិជនដូចផ្សារទំនើប អាចគ្រប់គ្រងនឹងថែរក្សារអតិថិជន អាចបង្កើតកូប៉ុនឬប័ណ្ណបញ្ចុះតម្លៃដើម្បីថែរក្សារអតិថិជន។ល។

 

លោកអ្នកប្រាកដជាគិតថា ដើម្បីបានប្រព័ន្ធគ្រប់គ្រងការលក់ខាងលើ ត្រូវចំណាយប្រាក់ច្រើននិងត្រូវការជំនាញគ្រប់គ្រងខ្ពស់។ ទាំងនោះមិនត្រឹមត្រូវទេ បច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធគ្រប់គ្រងជំនាន់ថ្មី ePOS (eCommerce Point of Sale) មានលក្ខណងាយស្រួលប្រើប្រាស់ មិនចាំចាច់ចំណាយច្រើនក្នុងការទិញឧបករណ៍ (Hardware) លោកអ្នកអាចទាញយកតាមរយៈកម្មវិធីស្មាតហ្វូននិងចុះឈ្មោះបង្កើតគណនេយ្យ ដោយខ្លួនឯងបាន អាចប្រើប្រាស់សាកល្បងមិនគិតថ្លៃ និងមានលក្ខណៈងាយស្រួល។ ខ្ញុំសូមណែនាំកម្មវិធីគ្រប់គ្រងការលក់ជំនាន់ថ្មី ដែលជាបច្ចេកវិទ្យារបស់សឹង្ហបូរី តម្លៃត្រឹមតែ១០ដុល្លា ក្នុងមួយខែ និងមានផ្តល់ជូនបញ្ចុះតម្លៃ៥០%  ដោយគ្រាន់តែវាយលេខកូដបញ្ចុះតម្លៃ “VIP50” ជាការស្រេច។

 

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ  www.epos.riich.me ឬទាញយកកម្មវិធីគ្រប់គ្រងការលក់តាមរយៈតាមតំណលីងនេះ https://play.google.com/store/apps/details?id=com.riichmepos

យោបល់ (0)

គ្មានការចូល
gif