Popular Events

Wedding Fair 4th by Anussa

ព័ត៌មាន

  • ជាសាធារណៈ
  • September 07 2019 10:00 AM - September 08 2019 9:00 PM ((GMT+07:00) Bangkok)
  • Aeonmall Sensokcity Phnom Penh
  • តើសល់ប៉ុន្មានខែទៀតដល់ថ្ងៃអាពាហ៍ពិពាហ៍របស់អ្នក? ត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសរបស់អ្នកហើយឬនៅ?

    ពិព័រណ៍អាពាហ៍ពិពាហ៍នឹងត្រឡប់មកវិញជាលើកទី៤ នាខែកញ្ញា២០១៩នេះ ជាមួយនឹងការប្រមូលផ្ដុំនូវកម្មវិធីតាំងបង្ហាញផលិតផលនិងសេវាកម្មអាពាហ៍ពិពាហ៍ដ៏ធំ ដែលធ្វើឡើងក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់គូសេ្នហ៍ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ទទួលបានព័ត៌មានច្បាស់លាស់ និងស្វែងយល់ពីគុណភាពសេវាកម្មអាពាហ៍ពិពាហ៍ពីបណ្ដាក្រុមហ៊ុនល្បីៗដោយផ្ទាល់ និងរៀបចំគំរោងក្នុងការចំណាយ ជាមួយនឹងការទទួលបានការរៀបអាពាហ៍ពិពាហ៍ដែលមានភាពស្រស់ស្អាត និងបង្ហាញពីការចងចាំដ៏ល្អ។

    ពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤នេះ អ្នកចូលរួមនឹងសប្បាយរីករាយជាមួយនឹង ជម្រើសជាច្រើនក្នុងការស្វែងរកដៃគូរៀបចំអាពាហ៍ពិពាហ៍ ទទួលបានព័ត៌មានបន្ថែមក្នុងការរៀបចំម្ហូបអាហារ សម្អាង គ្រឿងអលង្ការ ការតុបតែងផ្កា ការថតរូប សណ្ឋាគារ ភេសជ្ជៈ ក៏ដូចជាទស្សនាការបង្ហាញម៉ូតសំលៀកបំពាក់អាពាហ៍ពិពាហ៍ពីបណ្ដាម្ចាស់សម្អាងការល្បីៗ ជាមួយនឹងការបញ្ចុះតម្លៃពិសេសពីស្ដង់ជាច្រើនចាប់ពី២០%ដល់៥០%។

    ចូលរួមដោយសេរីក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧ - ០៨ កញ្ញា ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងក្រុមហ៊ុនគ្រឿងសង្ហារឹមAshley រួមសហការឧបត្ថម្ភដោយសណ្ឋាគារហ៊ីម៉ាវ៉ារី នារាសាកាត់ដេរ និង Jack Daniels ដៃគូធ្វើដំណើរដោយGrab និងដៃគូផ្សព្វផ្សាយដោយ Listwedding។

    ទំនាក់ទំនងទិញស្ដង់ និងព័ត៌មានបន្ថែមតាមរយៈលេខ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Events ។