ការប្រគំតន្ត្រីសាកល្បង / Work-in-Progress Concert

ព័ត៌មាន

  • ជាសាធារណៈ
  • August 23 2019 7:00 PM - August 23 2019 ((GMT+07:00) Bangkok)
  • pin Heritage Hub, Wat Bo Siem Reap
  • ការប្រគំសាកល្បងនូវតន្ត្រីថ្មីដែលទើបបង្កើត
    Title: Work-in-progress concert

    ២៣ - សីហា - ២០១៩
    ម៉ោង ៧ យប់
    នៅមជ្ឈមណ្ឌលបេតិកភណ្ឌសិល្បៈខ្មែរអមតៈ
    បង្ហាញជូនដោយ ក្រុមតន្ត្រី យសោ និងក្រុមរថយន្តតន្ត្រីទិព្វខ្មែរ
    Date: 23 - August - 2019
    Time: 7pm
    Venue: Heritage Hub
    Presented by: Yaksao & The KMMB

    នេះ គឺជាការបង្ហាញជូនស្នាដៃតន្ត្រីថ្មីដែលទើបបានបង្កើត ក្នុងអំឡុងពេលសិក្ខាសាលានិពន្ធតន្ត្រី រយៈពេល ១០ ថ្ងៃ ក្រោមការជួយជ្រោមជ្រែងដោយ លោក អ៊ុង ជិនណារី ។ សូមបញ្ជាក់ថា លោក អ៊ុង ជិនណារី គឺជាអ្នកនិពន្ធតន្ត្រី ជនជាតិខ្មែរ សញ្ជាតិអាមេរិក មួយរូប ដែលទទួលបានពានរង្វាន់ ហ្គ្ររម៉េយ័រ លើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៨៩ ខាងផ្នែកនិពន្ធតន្ត្រី។ សិក្ខាសាលានិពន្ធតន្ត្រីនេះ ត្រូវបានផ្តើមឡើងដោយ មជ្ឈមណ្ឌលបេតិកភណ្ឌ នៃអង្គការសិល្បៈខ្មែរអមតៈ ប្រចាំខេត្តសៀមរាប ក្នុងគោលបំណង ផ្តល់ឱកាសឲ្យតន្ត្រីករបុរាណកម្ពុជាទាំងឡាយណា ដែលមានបំណងចង់ពង្រឹងជំនាញតន្ត្រីរបស់ខ្លួន ខាងផ្នែកនិពន្ធតន្ត្រីថ្មី ជាមួយនិងចំណេះ ក៏ដូចជាឧបករណ៍តន្ត្រីបុរាណរបស់ពួកគេ។ នេះ គឺជាលើកទី ២ សម្រាប់ក្រុមយសោ ហើយនិងជាលើកទី ១ សម្រាប់ក្រុមខេអិមអិមប៊ី ដែលជាក្រុមតន្ត្រីទើបបង្កើតថ្មី ក្នុងការចូលរួមសិក្ខាសាលានិពន្ធតន្ត្រីនេះ។ សិក្ខាសាលាលើកទី ១ គឺនៅឆ្នាំ ២០១៧ ហើយក៏ជាសិក្ខាសាលាមួយ ដែលបានញ៉ាំងឲ្យក្រុមយសោ ត្រូវបានបង្កើតឡើង។

    This is a presentation of work-in-progress music after 10 day composing workshop mentored by Chinary UNG who is the first Cambodian-American composer to win the highly coveted and international Grawemeyer Award in 1989.
    The composing workshop is initiated by CLA Heritage Hub in the aims of providing the opportunities to Cambodian traditional musicians who are willing to improve their musical skills in composing new music with their traditional instruments and knowledge. This is the second time for Yaksao band and first time for the newly formed band of The Khmer Magic Music Bus (The KMMB), in joining this composing workshop after its first time was in 2017 and inspired them to together form Yaksao band.

    គាំទ្រដោយ សណ្ឋាគារទ្រីឡាញ (Treeline Urban Resort)
    In-kind sponsor: Treeline Urban Resort