ដំណោះស្រាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម។

ដើម្បីក្លាយជាអ្នកផ្តល់ដំណោះស្រាយឌីជីថលដែលគួរឱ្យទុកចិត្តបំផុតនៅអាស៊ីនៅឆ្នាំ ២០២៥ ដើម្បីអភិវឌ្ឍន៍អាជីវកម្មបែបឌីជីថលដើម្បីទទួលបានប្រាក់ចំណូលពីការលក់បីដង និងធ្វើឱ្យប្រតិបត្តិការធម្មតាមានលក្ខណៈងាយស្រួល។

ដៃគូរអាជីវកម្មបោះដុំ
អត្ថប្រយោជន៍ដៃគូរផ្គត់ផ្គង់ទំនិញបោះដុំ?

យើងផ្តល់តម្លៃដល់ភាពជាដៃគូររឹងមាំយូរអង្វែងរបស់យើងជាមួយអ្នកផ្គត់ផ្គង់លក់ដុំនិងអ្នកនាំចូលផ្ទាល់ផលិតផលសក្តានុពលសម្រាប់ទីផ្សារ។ ប្រសិនបើអ្នកគិតថាអ្នកមានផលិតផលត្រូវសក្តានុពលដើម្បីដាក់លក់ ឬអ្នកមិនអាចរកទីផ្សារដែលមានសក្តានុពលគ្រប់គ្រាន់សម្រាប់ផលិតផលរបស់អ្នក សូមចុះឈ្មោះឬទាក់ទងមកយើងខ្ញុំ។

អត្ថប្រយោជន៍ភាពជាដៃគូរ:
  • បរិមាណបញ្ជាទិញគ្មានដែនកំណត់
  • បង្កើនសក្តានុពលនៃការលក់
  • ការទូរទាត់មានលក្ខណបត់បែន
  • បណ្តាញសក្តានុពលចែកចាយថ្មីក្នុងពាណិជ្ជកម្មអេឡិចត្រូនិចនិងឌីជីថល ដែលមានន័យថាក្រុមហ៊ុនរបស់អ្នកបានធ្វើបច្ចុប្បន្នភាពជាមួយនឹងពាណិជ្ជកម្ម ពេញនិយមបំផុតរបស់ពិភពលោក។

ក្រុមហ៊ុន រិច មី មានផ្តល់សេវាកម្មជំនាញទីផ្សារឌីជីថលនិងអ៊ីខមមើស និងបច្ចេកវិទ្យាលក់បែបឌីជីថល ដើម្បីជួយផ្លាស់ប្តូរនិងអភិវឌ្ឍន៍អាជីវកម្មបែបប្រពៃណី អោយទៅជាអាជីវកម្មបែបឌីជីថល ដោយបានផ្សាភ្ជាប់ផលិតផលរបស់អ្នក ជាមួយនឹងមូលដ្ឋានទីផ្សារដែលមានសក្តានុពលស្រាប់ទាំងបច្ចុប្បន្ននិងអនាគតរបស់យើង។

ភាពជាដៃគូលក់ដុំរឹងមាំចាប់ផ្តើមដោយធានាថាទំនាក់ទំនងភាពជាដៃគូរមានអត្ថប្រយោជន៍ទាំងអ្នកចែកចាយ (អ្នកផ្គត់ផ្គង់)និងអ្នកទិញ។

តើអ្នកបានត្រៀមខ្លួនដើម្បីពង្រីកសក្តានុពលចែកចាយហើយឬនៅ? ទំនាក់ទំនងក្រុមការងារយើងតាមរយៈអ៊ីម៉ែល partner@riichglobal.com ឬលេខទូរស័ព្ទ +855-98 55 01 55
ប្រព័ន្ធគ្រប់គ្រងកម្មវិធីអាពាហ៍ពិពាហ៍

យើងប្តេជ្ញាថានឹងក្លាយជាអ្នករៀបចំផែនការអាពាហ៍ពិពាហ៍សម្រាប់គូអនាគតដែលមានប្រាក់ចំណូលមធ្យម និងជាអ្នករៀបចំព្រឹត្តិការណ៍ឈានមុខគេតាមរយៈបច្ចេកវិទ្យាគ្រប់គ្រងកម្មវិធីអាពាហ៍ពិពាហ៍ និងជាច្រកចេញចូលតែមួយសម្រាប់ដំណោះស្រាយទាំងនេះ។

អត្ថប្រយោជន៍
  • គណនាគម្រោងថវិកាចំណាយ
  • សេវាកម្មផ្តល់ម្ហូបអាហារ: ជ្រើសរើសកញ្ចប់ស្រាបៀរនិងភេសជ្ជៈ ជ្រើសរើសមុខម្ហូប ជ្រើសរើសការៀបចំក្រុមតន្រ្តីកំដរភ្ញៀវ
  • ជ្រើសរើសនិងរៀបចំទីកន្លែងពិធីជប់លៀងទទួលភ្ញៀវ តុបតែងសាលនិងផ្ទាំងលំអរ & សេវាកម្មតុបតែងមុខនិងស្លៀកពាក់(សំអាងការ/ភ្នួង)
  • រៀបចំចៅមហា
  • ពិធីនិងការជ្រើសរើសក្រុមតន្រ្តីបុរាណ
  • រៀបចំនិមន្តព្រះសង្ឃសូត្រមន្ត
  • រៀបចំអាចារ្យ
ePOS -ប្រព័ន្ធគ្រប់គ្រងការលក់បែបអ៊ីខមមើស

ePOS -ប្រព័ន្ធគ្រប់គ្រងការលក់បែបអ៊ីខមមើសគឺជាប្រព័ន្ធគ្រប់គ្រងអាជីវកម្មបែបទំនើប ដែលអ្នកអាចគ្រប់គ្រងអាជីវកម្មរបស់អ្នកបាននៅលើទូរស័ព្ទស្មាតហ្វូន និងអាចកែប្រែអាជីវកម្មតូចៗ រឺអាជីវកម្មប្រពៃណី អោយទៅជាអាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រង និងស្តង់ដារត្រឹមត្រូវ។ ផ្លាស់ប្តូរ ស្មាតហ្វូនឬថេបប្លេត របស់លោកអ្នក អោយទៅជាម៉ាស៊ីន ePOS ដ៍ទំនើបបាន ដែលអាចគ្រប់គ្រងការលក់ ចំណូល ចំណាយ ស្តុក និងការគ្រប់គ្រងបុគ្គលិក។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងនិងថែរក្សារអតិថិជន ដែលសក្តិសមបំផុតសំរាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ (M-SMEs)។

អានព័ត៌មានលំអតិអំពី ePOS-ប្រព័ន្ធគ្រប់គ្រងការលក់បែបអ៊ីខមមើស ចុច​ទីនេះ

Riich Express មីនីម៉ាត/ មីនីដេប៉ូ

លក្ខណៈពិសេសរបស់ដៃគូរអាជីវកម្មជាមួយ រិចអេចប្រេស មីនីម៉ាតឬមីនីដេប៉ូ (Mini Mart/Mini Depot): ក្រៅពីជួយអ្នករៀបចំដេគ័រតុបតែងមីនីម៉ាតឬដេប៉ូខ្នាតតូចរបស់អ្នកអោយអាចដំណើរបានមួយកំប្លេរ។ ក្រុមហ៊ុន រិច អេចប្រេស ក៏មានផ្តល់សេវាកម្មជំនាញ ទីផ្សារឌីជីថលនិងអ៊ីខមមើស និងបច្ចេកវិទ្យាលក់បែបឌីជីថល ដើម្បីជួយផ្លាស់ប្តូរនិងអភិវឌ្ឍន៍អាជីវកម្មបែបប្រពៃណី អោយទៅជាអាជីវកម្មបែបឌីជីថល ដោយបានផ្សាភ្ជាប់ជាមួយនឹងអ្នកផ្គត់ផ្គងពីបណ្តារប្រទស ថៃ វៀតណាម កូរ៉េ ម៉ាទ្បេស៊ី សហរដ្ឋអាមេរិចនិងប្រទេសចិន ជាមួយនឹងបណ្តាអ្នកចែកចាយ ដើម្បីធានានិងទទួលបាននូវផលិតផលដែលមានគុណភាព អតិថិជនទទួលបានទំនិញតំលៃថោក អ្នកលក់ទទួលបានប្រាក់ចំណេញខ្ពស់។

រាល់ដៃគូរអាជីវកម្មរបស់យើងនឹងទទួលបានអត្ថប្រយោជន៍នៃកញ្ចប់វិនិយោគដូចខាងក្រោម៖

  • ចំណាយត្រឹមតែមួយដង អាចប្រើអាជ្ញាប័ណ្ណហ្វ្រេនឆាយផ្តាច់មុខពេញមួយជីវិត
  • ដេគ័រ តុបតែងហាងនិងឧបករណ៍ប្រើប្រាស់សំរាប់ហាងអោយអាចដំណើរបានមួយកំប្លេរ!
  • ការរៀបចំទំនិញ និងកញ្វប់ទំនិញសំរាប់តាំងលក់ ជំហ៊ានដំបូង ដែលអាចអោយលោកអ្នកដំណើរការអាជីវកម្មបាន!
  • សិក្សារទីផ្សារ ការរៀបចំផលិតផលអោយត្រូវទៅតាមតំបន់ ការរៀបចំហាងទំនិញអនទ្បាញនិងប្រព័ន្ធគ្រប់គ្រងស្តុកស្វ័យប្រវត្តិ!

កំរឹតប្រាក់ចំណេញខ្ពស់ ទំនិញចេញពីរោងចក្រផ្ទាល់ ចុច​ទីនេះ

ទស្សនៈវិស័យ​របស់​យើង​

Riich Me ដើរតួនាទីយ៉ាងសកម្មនៅក្នុងឧស្សាហកម្ម ៤.០ ដោយរួមបញ្ចូលបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្តល់សិទ្ធិអំណាចដល់ការគ្រប់គ្រងការលក់ផ្ទាល់ខ្លួននិងប្រព័ន្ធឌីជីថល។

Riich ត្រូវបានបង្កើតទ្បើងដោយ
build-with-img
ងាយស្រួលប្រើប្រាស់
build-with-img
សក្តានុពលឥតដែនកំណត់
build-with-img
បច្ចេកវិទ្យា blockchain
build-with-img
ការព្រួយបារម្ភផ្នែកសុវត្ថិភាព
ដៃគូរបស់យើង
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo
partner-logo