គោលនយោបាយព្រមព្រៀងពាណិជ្ជកម្ម

គោលការណ៍កិច្ចព្រមព្រៀងអាជីវកម្ម (MAP)

Riich Me​ or ePOS - Go Digital ​ គឺជាប្រព័ន្ធទំនើបកម្មអាជីវកម្ម ដែលអាចបង្កើតទ្បើងដើម្បីអភិវឌ្ឍន៍អាជីវកម្មតូចៗ អោយក្លាយជាអាជីវកម្មស្តង់ដា (១) បែបឌីជីថល​(២)​ អ៊ីខមមើសនិង​ (៣) ប្រតិបត្តិការដោយស្វ័យប្រវត្តិ។

 

លក្ខខណ្ឌទូទៅ (GTC)

អ្នកលក់– សំដៅលើម្ចាស់អាជីវកម្មដែលបានប្រើប្រាស់Riich Me​ or ePOS - Go Digital ​ និងដាក់លក់ផលិតផលលើបណ្តាញផ្សារនិងបណ្តាញចែកចាយរបស់Riich Me​ or ePOS - Go Digital ​ ឬមាតិកាដ៍ទៃទៀតរបស់Riich Me​ or ePOS - Go Digital ​ ។ យើងបែកចែកប្រភេទអ្នកលក់ដូចខាងក្រោម៖

 

ប្រភេទនៃអាជីវកម្មឬអ្នកលក់

យើងបែងចែកប្រភេទអាជីវកម្មឬអ្នកលក់ដូចខាងក្រោម៖

អាជីវកម្មលក្ខណៈគ្រួសារ - ជាអាជីវកម្មខ្នាតតូច ឬជាលក្ខណៈគ្រួសារដែលមានបុគ្គលិកតិចជាង 10 នាក់។

អាជីវកម្មខ្នាតតូច និងមធ្យម - ជាក្រុមហ៊ុនដែលមានបុគ្គលិកលើសពី 10 នាក់ និងក្រោម 100 នាក់។

សហគ្រាស / អាជីវកម្មខ្នាតធំ - សំដៅលើក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង 100 ។

 

តម្លៃកញ្ចប់អាជីវកម្ម – មានតម្លៃខុសគ្នា និងមានអត្ថប្រភេទផ្សេងៗគ្នា ទៅតាមប្រភេទកញ្ចប់សមាជិកភាព      និមួយៗរបស់ Riich Me​ or ePOS - Go Digital ​ ។

 

ប្រតិបត្តិការលក់

នៅពេលអ្នកប្រើប្រព័ន្ធRiich Me​ or ePOS - Go Digital ​ អ្នកនឹងទទួលបាន​ ePOSQRសម្រាប់ហាងផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចប្រើ ePOSQRដើម្បីទទួលការបញ្ជាទិញពីអតិថិជន។​  ហើយ ePOSQRនឹងដំណើរការជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកឬជាកម្មវិធីទូរស័ព្ទសម្រាប់ហាងរបស់អ្នក។

ការលក់ដោយ ePOSApp - គឺសំដៅលើការលក់ក្រៅបណ្តាញ (ក្រៅអនទ្បាញ) ឬការលក់នៅក្នុងហាងដោយអ្នកគិតលុយផ្ទាល់។

ការលក់តាមអ៊ីនធឺណិតឬអនទ្បាញ - គឺសំដៅលើការបញ្ជាទិញតាមអ៊ីនធឺណិតដែលអតិថិជនដាក់បញ្ជាដោយស្កេនePOSQRឬការបញ្ជាទិញណាមួយពីកម្មវិធី eMarketplace​ App ឬ eMarketplace web។

 

កម្មវិធី eMarketplace - គឺសំដៅលើវេទិកាគាំទ្រការលក់ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ចំណូលពីការលក់សម្រាប់អ្នកលក់ដែលប្រើប្រាស់ePOSGo Digital App។ ផលិតផលទាំងអស់ដែលបានដាក់បញ្ជូលក្នុងកម្មវិធី ePOSGo Digital នឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី eMarketplace Appប្រព័ន្ធនឹងផ្ញើការជូនដំណឹងទៅកាន់កម្មវិធី ePOSGo Digital App របស់អ្នកលក់នៅពេលណាដែលមានការបញ្ជាទិញថ្មីៗ។

 

ការទូទាត់ និងថ្លៃប្រតិបត្តិការ

តាមរយៈការចុះបញ្ជីផលិតផលទៅក្នុង Riich Me​ or ePOS - Go Digital ​ និងទីផ្សារដៃគូសហការ និងបណ្តាញសាខា អ្នកបានយល់ព្រមគិតថ្លៃប្រតិបត្តិការ ___% ក្នុងមួយការលក់សម្រាប់Riich Me​ or ePOS - Go Digital ​ ។ ប៉ុន្តែប្រសិនបើអ្នកកំពុងប្រើ MePay Wallet ជាច្រកទូទាត់ អ្នកាបានយល់ព្រមគិតថ្លៃសេវាប្រតិបត្តិការពី 1.5% ទៅ 3% នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិពីឥណទានក្នុងeWalletរបស់អ្នក។ ទឹកប្រាក់ដែលទទួលបានពីការលក់នឹងត្រូវបង្ហាញនៅក្នុងស្ថានភាព "On hold" នៅក្នុង e-wallet របស់អ្នក។ ជាធម្មតាចំនួនទឹកប្រាក់នេះនឹងត្រូវបានបញ្ចេញទៅក្នុង e-wallet របស់អ្នកបន្ទាប់ពីមួយសប្តាហ៍ដើម្បីធានាថាអ្នកបានរៀបចំការដឹកជញ្ជូនទៅកាន់អតិថិជនរបស់អ្នក។

 

ដកប្រាក់និងការទូទាត់។

ការទូទាត់ត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីដកការទូទាត់ អ្នកត្រូវផ្ទៀងផ្ទាត់កាបូបអេឡិចត្រូនិច (MePay Wallet) របស់អ្នក។

 

គុណភាពផលិតផល និងសេវាកម្មអតិថិជន។

Riich Me​ or ePOS - Go Digital ​ នឹងមិនទទួលខុសត្រូវចំពោះគុណភាពនៃផលិតផល​ ដែលបានដាក់លក់ក្រោមកម្មវិធី eMarketplaceវេទិកាបណ្តាញ eMarketplaceឬផលិតផលរបស់អ្នកលក់ Riich Me​ or ePOS - Go Digital ​ របស់អ្នកលក់​

និមួយៗនោះទេ។ រាល់ការប្រើ Riich Me​ or ePOS - Go Digital ​ កម្មវិធីទីផ្សារដែលអ្នកជាអ្នកលក់ មានទំនួលខុសត្រូវពេញលេញក្នុងការថែរក្សាគុណភាពផលិតផល និងការផ្តល់សេវាអតិថិជនដ៏អស្ចារ្យសម្រាប់អាជីវកម្មរបស់អ្នក។

 

Riich Me​ or ePOS - Go Digital ​ មានសិទ្ធិពេញលេញក្នុងការទប់ស្កាត់ បិទការប្រើប្រាស់ ឬផ្អាកគណនីរបស់អ្នកលក់ណាដែលទទួលបានបណ្តឹងបណ្តឹងពីអតិថិជន លើសពីបីដង ឬអ្នកលក់ទាំងទ្បាយណា ដែលលក់ផលិតផលក្លែងក្លាយ ឬផ្ទុយនឹងច្បាប់កម្មសិទ្ធិបញ្ញា ឬលក់ផលិតផលណាដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងជាពិសេសកុមារនិងទារក។

 

ការដឹកជញ្ជូនផលិតផល - ការប្រើប្រាស់វេទិកា ePOS Go Digitalអ្នកមានទំនួលខុសត្រូវពេញលេញក្នុងការដឹកជញ្ជូនផលិតផលទាន់ពេលដល់អតិថិជន 24 ម៉ោងក្នុងទីក្រុងភ្នំពេញ និងមិនលើសពី 48 ម៉ោងសម្រាប់តាមបណ្តាខេត្ត។

 

ផ្នែកទី (II) - គោលការណ៍លុបចោលសមាជិកភាព

កញ្ចប់ទាំងអស់នឹងមានការសាកល្បងឥតគិតថ្លៃរយៈពេល 14 ថ្ងៃ អ្នកអាចស្វែងយល់និងសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ ប្រសិនបើអ្នកពេញចិត្តជាមួយនឹងមុខងារ ePOS – Go Digital ហើយជឿថាវាអាចជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន លោកអ្នកអាចធ្វើបច្ចុប្បន្នភាពសមាជិកភាពចាប់ពីកញ្ចប់អាជីវកម្មខ្នាតតូចតម្លៃ 10 ដុល្លារក្នុងមួយខែ ហើយកញ្ចប់តូចបំផុតគឺមានរយៈពេលបីខែ។

 

បន្ទាប់ពីការសាកល្បង ឬបញ្ចប់ការបង់សេវាសមាជិកភាពនិមួយៗ - ប្រសិនបើអ្នកមិនបានធ្វើបច្ចុប្បន្នភាពសមាជិកភាពរបស់អ្នកទេ អ្នកនឹងមិនអាចចូលទៅកាន់ទំព័រម្ចាស់អាជីវកម្មបានទេ ក្នុងន័យនេះ ePOS – Go Digital នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទិន្នន័យរបស់អ្នកទ្បើយ។

 

សមាជិកភាពដែលបានទូទាត់មិនអាចលុបបានទ្បើយ

ក្នុងអំឡុងពេលសាកល្បង អ្នកអាចលុបឬបោះបង់សមាជិកភាពរបស់អ្នកបានគ្រប់ពេល។ ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងវេទិកានេះ យើងនឹងមិនណែនាំអ្នកឱ្យធ្វើបច្ចុប្បន្នភាពសមាជិកភាពរបស់អ្នកទេ ព្រោះបន្ទាប់ពីធ្វើការទូទាត់រួច លោកអ្នកមិនអាចលុបចោលឬស្នើរសុំទឹកប្រាក់ត្រលប់បានទេ។

 

សារព្រមាននៅពេលសមាជិកភាពជិតផុតកាលបរិច្ឆេទប្រើប្រាស់ - អ្នកនឹងទទួលបានសារព្រមាននៅលើអេក្រង់កម្មវិធីePOS Go Digital Appរបស់អ្នកក្នុងរយៈពេលដប់ប្រាំថ្ងៃមុនពេលផុតកំណត់ ដើម្បីជៀសវាងការរំខានដល់ប្រតិបត្តិការលក់របស់អ្នក យើងសូមណែនាំអ្នកឱ្យបន្តសមាជិកភាពរបស់អ្នកឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទទួលបានសារព្រមាន។

 

សម្រាប់សំណើរផ្សេងៗ សូមផ្ញើអ៊ីមែលមកកាន់ក្រុមការងារយើងតាមរយៈ support[at]riich.me

 

ធ្វើបច្ចុប្បន្នភាពទ្បើងវិញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។