បច្ចុប្បន្នមាននៅក្នុង

open_with

ចិត្តសាស្រ្តនៃការលក់

$3.00

0.00 / 5 (0 អ្នក​ប្រើប្រាស់)
លេខកូដផលិតផល: ISBN - 9789996347580

ចែករំលែកផលិតផលនេះ​

“ការព្យាយាមនៅទីណា ជោគជ័យនៅទីនោះ” ប្រយោគនេះអស់លោកអ្នកជាច្រើនមុខតែធ្លាប់បានឮហើយ។ ភាពជោគជ័យដែលបុគ្គលម្នាក់ៗទទួលបានមកមិនមែនជារឿងចៃដន្យឬសំណាងនោះទេ វាអាស្រ័យលើខួរក្បាលនិងដៃទាំងគូរដែលគេមាន។ មនុស្សយើងអាចទទួលជោគជ័យបានបើជឿជាក់លើខ្លួនឯង ជាពិសេសចំពោះការលក់ ព្រោះមិនថាជាអ្នកយល់ឃើញអំពីការលក់ដូចម្តេច វាមុខតែបដិសេធបានថា ជីវិតរបស់យើងតាំងពីក្រោកពីដំណេកព្រឹកព្រលឹមរហូតដល់ចូលគេងវិញ រាល់ដង្ហើមចេញចូល សុទ្ធតែជាប់ទាក់ទងនឹងការលក់ទាំងអស់។។

       ហេតុនេះទើបអ្នកលក់ជាក្រុមដ៏សំខាន់បំផុតមួយនៅក្នុងសង្គម ជាអ្នកសាងភាពសម្បូរណ៍រុងរឿង។ តាមពិតទៅធុរកិច្ចគ្រប់ប្រភេទសុទ្ធតែជាប់ទាក់ទងនឹងការលក់ទាំងអស់ បើគ្មានការលក់ប្រកបធុរកិច្ច រហូតដល់ប្រព័ន្ធសេដ្ឋកិចរបស់ជាតិ និងពិភពលោកនឹងជួបវិបត្តិ។ ដូច្នេះហើយទើកការលក់ត្រូវពឹងផ្អែកលើកលយុទ្ធ វិធីសាស្ត្រជាដំណាក់ៗ និងគន្លឹះដែលត្រូវប្រើថាធ្វើដូចម្តេចទើបលក់ផលិតផលបានដែលមិនចំពោះតែសូមឲ្យតែលក់បានប៉ុណ្ណោះទេ ប៉ុន្តែត្រូវឲ្យលក់បានងាយជាងមុន លឿនជាងមុន និងច្រើនជាងមុនផងដែរ។

        “ចិត្តសាស្ត្រនៃការលក់” ពីដើមឡើយជាមេរៀនបង្រៀនបុគ្គលិកលក់ ដែលថតជាកាសែតសំឡេង។ បទពិសោធជាង ២២ឆ្នាំក្នុងឋានៈជាបុគ្គលិកលក់ជាន់ខ្ពស់ធ្វើឲ្យ ប្រៃអាន់ ត្រេស៊ី ដែលជាបរមគ្រូខាងចិត្តសាស្ត្រការលក់ ជាអ្នកគ្រប់គ្រង និងជាអ្នកនិពន្ធដ៏ល្បីពាសពេញពិភពលោកបានរកឃើញថា គន្លឹះសំខាន់នាំទៅកាន់ភាពជោគជ័យក្នុងការលក់គឺ “ចិត្តសាស្ត្រនៃការលក់”។

        តាមការសិក្សាដឹងថា មនុស្សគិតដូចម្តេច ហេតុផលអ្វីទើបគេទិញ និងវិធីសាស្ត្រត្រឹមត្រូវ នឹងធ្វើឲ្យអ្នកដឹងថា “បង្កើនអត្រាលក់និងចំណូលពីរដង បីដង និងបួនដងបានដូចម្តេចក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ ឬត្រឹមតែប៉ុន្មានសប្តាហ៍នោះ”។ ទាំងអស់នេះជាអ្វីដែល ត្រេស៊ី សន្យាថានឹងកើតមានចំពោះមិត្តអ្នកអានជាប្រាកដ។

        គ្រឹះស្ថានបោះពុម្ពផ្សាយយើងជឿជាក់ថា សៀវភៅ “ចិត្តសាស្ត្រនៃការលក់” និពន្ធដោយប្រៃអាន់ ត្រេស៊ី និងនាំប្រយោជន៍ដល់ប្រិយមិត្តអ្នកអានគ្រប់រូបដើម្បីនាំទៅលៃលកប្រើប្រាស់ក្នុងការធ្វើការងារ ជាពិសេសអ្នកប្រកបធុរកិច្ចខាងផ្នែកជួញដូរដើម្បីដឹងទាន់សភាពការណ៍និងយល់ពី “វិជ្ជានៃការលក់” កាន់តែស៊ីជម្រៅ។